ត្រឹម ២២ថ្ងៃ​សោះ​ ក្លឹប PL ជះ​លុយ​អស់​ប៉ុន​នេះ​បាត់

  • 2018-06-08 13:55:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​ត្រឹម ២២ ថ្ងៃ​ចុង​ក្រោយ ក្លឹប Premier League បាន​ចំណាយ​ដល់​ទៅ ២៨០ លាន​អឺរ៉ូ (៣៣០ លាន​ដុល្លារ​សហរដ្ឋអាមេរិក) លើ​ការ​ផ្ទេរ​កីឡាករ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Marca។

ក្លឹប​​ពីរ​រួម​មាន Liverpool និង Manchester United ហាក់​មាន​សកម្មភាព​ចាយ​ធំ​សកម្ម​ជាង​គេក្នុង​រយៈ​ពេល​នេះ។ ក្លឹប Liverpool បាន​ចំណាយ ៦០ លាន​អឺរ៉ូ (៧០ លាន​ដុល្លារ​សហរដ្ឋអាមេរិក) ក្នុង​ការ​ទិញ​កីឡាករ Fabinho ពី Monaco និង​បាន​ចាយ ៥២ លាន​អឺរ៉ូ​ទៀត ( ៦១ លាន​ដុល្លារ​សហរដ្ឋអាមេរិក) ក្នុង​ការ​ធ្វើ​កិច្ច​ព្រមព្រៀង​សម្រេច​ក្នុង​ការ​ទិញ​ខ្សែ​បម្រើ Naby Keita ពី​ក្លឹប​អាល្លឺម៉ង់ RB Leipzig។

ចំណែក​បិសាច​ក្រហម​វិញ បាន​សម្រុក​ចាយ​ប្រមាណ​ជាង ៨០ ​លាន​អឺរ៉ូ (៩៤ លាន​ដុល្លារ​សហរដ្ឋអាមេរិក) កាល​ពី​ពេល​ថ្មីៗ​នេះ​ក្នុង​ការ​នាំ​ចូល​កីឡាករ​ចំនួន​ពីរ​រូប។ មួយ​គឺ ខ្សែ​ស្លាប​ប្រេស៊ីល Fred ដែល​មាន​តម្លៃ​ផ្ទេរ​ ៦០ លាន​អឺរ៉ូ (ជាង ៧០ លាន​ដុល្លារ​សហរដ្ឋអាមេរិក) និង​កីឡាករ​ទី ២ គឺ​ ខ្សែ​ការពារ​ស្លាប​ព័រទុយហ្គាល់ Diogo Dalot ដែល​ត្រូវ​បាន​រាយការណ៍​ថា​ Manchester United ទិញ​ពី​ Porto ក្នុង​តម្លៃ ២២ លាន​អឺរ៉ូ (២៥ លាន​ដុល្លារ​សហរដ្ឋអាមេរិក)។

ដោយ​ឡែក​ក្លឹប​អង់គ្លេស​មួយ​ចំនួន​ទៀត​ក៏​មាន​សកម្មភាព​មមាញឹក​ផង​ដែរ​ក្នុង​ការ​ផ្ទេរ​ កីឡាករ។ តួ​យ៉ាង Leicester City បាន​ធ្វើ​បាន​សម្រេច​ក្នុង​ការ​នាំ​ចូល​កីឡាករ​ ២ រូប​បាត់​ទៅ​ហើយ​រួម​មាន Ricardo Pereira ពី​ Porto និង Jonny Evans ពី West Brom៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម