Song Hye Kyo ចិន ក្រោយ​សម្រាល​កូន​រួច មុខមាត់​ប្រែប្រួល​ខ្លាំង

  • 2018-06-09 02:38:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ចិន​ឈ្មោះ Zhang Yifei ជា​តារា​សម្ដែង​មួយ​រូប​ដែល​ទទួល​បាន​ភាព​ល្បីល្បាញ​ដោយ​សារ​សម្រស់​ដ៏​ស្រស់​ស្អាត និង​ទេពកោសល្យ​សម្ដែង​របស់​នាង។

តារា​ស្រី​រូប​នេះ ធ្លាប់​ត្រូវ​បាន​គ្រប់​គ្នា​ហៅ​​ថា​ជា "តារា​សម្ដែងSong Hye Kyo ប្រចាំ​ប្រទេស​ចិន" ថែម​ទៀត​ផង ដោយ​សារ​តែ​សម្រស់ មុខ​មាត់​របស់​នាង​ស្រដៀង​​គ្នា​នឹង​តារា​សម្ដែង​កូរ៉េ​រូប​នោះ។

ប៉ុន្តែ​ក្នុង​មួយ​រយៈពេល​កន្លង​មក​នេះ ក្រោយ​តារា​សម្ដែង​ចិន​រូប​នេះ​បាន​ផ្ដល់​កំណើត​ដល់​កូន​ភ្លោះ​របស់​នាង​រួច​នោះ រូបរាង​ និង​មុខ​មាត់​របស់​នាង​បាន​ប្រែប្រួល​លែង​ដូច​មុន។ មុខ​របស់​នាង​ប្រែ​ជា​ស្គម ចង្កា​ឡើង​ស្រួច ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​​ការ​ភ្ញាក់ផ្អើល​ជាខ្លាំង។ ក្រោយ​ទទួល​បានការ​ចាប់អារម្មណ៍ពីអ្នកគាំទ្រលើរូបរាង និង​មុខមាត់របស់នាងបែបនេះ Zhang Yifei បាន​បញ្ជាក់ថា នាង​​បាន​​ទៅ​កែ​សម្ផស្ស។ ការ​​កែ​សម្ផស្ស​របស់​នាង​នេះ គឺ​មិន​បាន​ទៅ​វះ​កាត់នោះ​ទេ នាង​បាន​ប្រើ​វិធីសាស្ត្រ​មួយ​ឈ្មោះ Ultherapy ដោយ​ប្រើប្រាស់​សំឡេង​រំញោច​ដែល​អាច​ជ្រាប​ចូល​ទៅ​ក្នុង​សាច់​មុខ​បាន​ជ្រៅ ធ្វើ​ឲ្យ​មុខ​មាន​ភាព​រលោង​ស្អាត ក្មេង​ជាង​វ័យ៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ អន សុភក្ត្រា