អ្នក​គាំទ្រ​ក្មេង​ៗ ជា​ច្រើន​​ផ្ដាំ​ទៅ Suarez ​ថា​កុំ​ខាំ​គេ​ទៀត​នៅ World Cup ​ឆ្នាំ​នេះ

  • 2018-06-09 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Luis Suarez ​កាល​ពី World Cup 2014 ​នៅ​ប្រទេស​ប្រេស៊ីល ​បាន​ខាំ​ខ្សែ​ការពារ Chiellini ​ហើយ​ក៏​ត្រូវ​ជាប់​ពិន័យ​រហូត​ដល់​៩​ប្រកួត​ឯ​ណោះ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អ៊ុយរុយហ្គាយ។

ចំពោះ World Cup 2018 ​នេះ​វិញ ​មាន​អ្នក​គាំទ្រ​ក្មេង​ៗ​ជា​ច្រើន​បាន​និយាយ​លក្ខណៈ​កំប្លែង​ថា ​សូម​ឱ្យ​ខ្សែ​ប្រយុទ្ធ Suarez ​កុំ​ខាំ​នរណា​គេ​ទៀត ​ដើម្បី​ឱ្យ​រូបគេ​បាន​ជួយ​ក្រុម​ពេញ​សមត្ថភាព។ ក្រុម​ទាំង​គាំទ្រ​ទាំង​អស់ ​ចង់​ឃើញ​ក្រុម​ជម្រើស​ជាតិ​អ៊ុយរុយហ្គាយ​ធ្វើ​ឱ្យ​បាន​ល្អ​បំផុត ​ត្បិត​អី​ពួកគេ​មាន​កីឡាករ​ល្អ​ច្រើន ​និង​ស្ថិត​ក្នុង​ពូល A ​ជាមួយ​ក្រុម​អារ៉ាប៊ីសាអ៊ូឌីត ​អេស្ស៊ីប ​និង​ម្ចាស់​ផ្ទះ​រុស្ស៊ី។ ពូល​នេះ ​ត្រូវ​បាន​គេ​គិត​ថា អ៊ុយរុយហ្គាយ ​ជា​ក្រុម​ចាស់​ទុំ​ជាង​គេ ​ហើយ​ក៏​អាច​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​១​ផង​ដែរ។

នៅ​ចាំ​បាន​ថា ករណី​ដែល Suarez ​ខាំ​ខ្សែ​ការពារ​អ៊ីតាលី​នៅ World Cup ​នោះ ​រូបគេ​ត្រូវ​បាន FIFA ​ពិន័យ​មិន​ឱ្យ​មាន​សកម្មភាព​បាល់ទាត់​ដល់​៤​ខែ ​ហើយ​មិន​ឱ្យ​លេង​ឱ្យ​ក្រុម​ជម្រើស​ជាតិ​៩​ប្រកួត​ថែម​ទៀត​ផង។ ក្រោយ​ពី​ត្រូវ​ពិន័យ ​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម Barcelona ​រូប​នេះ បាន​ទទួល​ស្គាល់​កំហុស ​ហើយ​បាន​សុំទោស​ទៅ Giorgio Chiellini ​និង​សន្យា​ជា​សាធារណៈ​ថា​មិន​ឱ្យ​មាន​រឿង​នេះ​កើត​ឡើង​ទៀត​ទេ៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ មុន្នីរម្យ

អត្ថបទពេញនិយម