ថៃ ចេញច្បាប់តឹងរ៉ឹង ហាមមិនឲ្យប្រើថង់ប្លាស្ទិក និង ប្រអប់ស្នោរ នៅទីតាំង១៥៤កន្លែង

  • 2018-06-09 08:13:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការិយាល័យ​ឧទ្យាន​ជាតិ​ថៃ បាន​ប្រកាស​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​នេះ ដោយ​ហាម​ប្រាម​លើ​ការ​ប្រើប្រាស់​ថង់​ប្លាស្ទិក និង​ប្រអប់​ស្នោរ នៅ​ក្នុង​សួន​សត្វ និង​ឧទ្យានជាតិ​របស់​ប្រទេស ចំនួន​១៥៤កន្លែង ដើម្បី​លុប​បំបាត់​ការ​បំពុល​ដោយ​ផ្លាស្ទិក។

គួរ​បញ្ជាក់​ថា ប្រទេស​ថៃ​បាន​ចាត់​វិធានការ​យ៉ាង​តឹងរ៉ឹង បន្ទាប់​ពី​ទទួល​ការ​ចាប់អារម្មណ៍​ពី​ពិភពលោក លើ​រឿង​ត្រី​បាឡែន​មួយ​ក្បាល​ងាប់​នៅ​ឆ្នេរ​សមុទ្រ ភាគ​ខាងត្បូង​ប្រទេស ដោយ​គេ​បាន​រក​ឃើញ​ថង់​ប្លាស្ទិក​ជាង ៨០ នៅ​ក្នុង​ខ្លួន​របស់​វា។

ភ្ជាប់​ជា​ច្បាប់​ហាម​ប្រាម​ថ្មី​នេះ គឺ​ការ​ពន្យល់​ឲ្យ​ដឹង​ថា ដប​ប្លាស្ទិក​ត្រូវ​ការ​ពេល ៤៥០ឆ្នាំ​ដើម្បី​រលាយ​បាត់​ពី​ផែនដី , ២០ឆ្នាំ​សម្រាប់​ថង់​ប្លាស្ទិក និង ១ ០០០ឆ្នាំ​សម្រាប់​ប្រអប់​ស្នោរ៕

ចុច​អាន៖

ប្រភព៖ Coconut   ប្រែ​សម្រួល៖ សេង ឡុង