តារា​កូរ៉េ ៦ដួង ស្មោះស្ម័គ្ររៀបការ​ជាមួយ​​ជន​បរទេស

  • 2018-06-09 09:44:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​កូរ៉េ​ ៦នាក់​ខាង​ក្រោម បាន​បំបែក​របាំង​ខ័ណ្ឌ​ចែក​ប្រទេស​ដោយ​​សម្រេច​​ចិត្ត​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​គូ​ស្នេហ៍​មក​ពី​ប្រទេស​ដទៃ។

១. តារា​សម្ដែង Choo Ja Hyun

តារា​សម្ដែង​ប្រចាំ​ប្រទេស​កូរ៉េ Choo Ja Hyun បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​តារា​សម្ដែង​ចិន Yu Xiaoguang ក្នុង​ឆ្នាំ ២០១៧។ ហើយ​ក្នុង​ខែ​តុលា ឆ្នាំ​២០១៧​ដដែល តារា​សម្ដែង​ស្រី​បាន​ប្រកាស​ពី​ដំណឹង​នៃ​ការ​មាន​ទម្ងន់​របស់​នាង។

២. តារា​សម្ដែង Ham So Won

តារា​សម្ដែង Ham So Won រៀបការជាមួយស្វាមី​វ័យ​ក្មេង​ Jin Hau ជា​ជន​ជាតិ​ចិន និង​មាន​វ័យ​ក្មេង​ជាង​នាង​រហូត​ដល់ ១៨ ឆ្នាំ​ឯ​ណោះ។

៣. តារា​សម្ដែង Shin Joo Ah

តារា​សម្ដែង​ស្រី​រូប​នេះ​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​មហា​សេដ្ឋី​របស់​ប្រទេស​ថៃ Saraut Rachanacun ក្នុង​ខែ​កក្កដា ឆ្នាំ​២០១៤។ គូ​ស្នេហ៍​មួយ​គូ​នេះ​បាន​ជួប​គ្នា នៅ​ទីក្រុង​បាងកក ខណៈ​តារា​សម្ដែង Shin Joo Ah បាន​ធ្វើ​ដំណើរ​កម្សាន្ត​ជាមួយ​មិត្តភ័ក្ដិ និង​ក្រុម​គ្រួសារ​របស់​នាង​នៅ​ទី​នោះ។

​៤. តារា​សម្ដែង Im Sang Hyo

តារា​សម្ដែង​ស្រី​រូប​នេះ​បាន​ជួប​ជាមួយ​ស្វាមី​របស់​នាង​នៅ​ក្នុង​ទីក្រុង​ប៉ារីស​ក្នុង​ឆ្នាំ ២០០៤។ មួយ​ឆ្នាំ​ក្រោយ​មក ពួក​គេ​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​គ្នា។ ស្វាមី​របស់​នាង ត្រូវ​បាន​ឲ្យ​ដឹង​ថា ជា​មហា​សេដ្ឋី​មួយ​រូប​របស់​ប្រទេស​ថៃ។

៥. អ្នក​ដឹកនាំ​រឿង Kim Tae Yong

អ្នក​ដឹក​នាំ​រឿង​ដ៏​ល្បី លោក Kim Tae Yong បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​តារា​សម្ដែង​ចិន Tang Wei ក្នុង​ឆ្នាំ ២០១៤។

៦. តារា​សម្ដែង Chae Rim

តារា​សម្ដែង Chae Rim បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​តារា​សម្ដែង​ចិន Gao Ziqi ក្នុង​ឆ្នាំ​ ២០១៤។ គូ​ស្នេហ៍​មួយ​គូ​នេះ បាន​ស្វាគមន៍​កំណើត​កូន​ប្រុស​ដំបូង​របស់​ពួក​គេ​ដែល​បាន​កើត​ក្នុង​ខែ​ធ្នូ ឆ្នាំ​២០១៧៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម