​យប់​មិញ​​បារាំង​​ដាក់​ជើង​ពេញ​​ ក៏​មិន​អាច​​ធើ​ស៊ីអាមេរិក

  • 2018-06-10 02:12:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​មាន់គក​បារាំង​បាន​ត្រឹម​ស្មើ​គ្នា​១-១ ក្នុង​ជំនួប​មិត្ត​ភាព​​កម្ដៅ​សាច់​ដុំ​ជា​មួយ​​សហរដ្ឋ​អាមេរិក USA បើ​ទោះ​ដាក់​ជើង​ពេញ​​សម្បូរ​ទៅ​ដោយ​ Super Stars ក្ដី​ ដែល​ការ​ប្រកួត​ធ្វើ​ឡើង​​នៅ​​ទីលាន ​Groupama Stadium ​​នៃ​ទឹក​ដី​ប្រទេស​បារាំង មុន​ហោះ​ទៅ​ទឹក​ដី​រុស្ស៊ី​ ដើម្បី​បើក​ឆាក​ការ​ប្រកួត​ World Cup 2018 ​ជា​មួយ​អូស្ត្រាលីនៅ​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០១៨​។

ជំនួប​មិត្ត​ភាព​នេះ​បារាំង​ត្រូវ​បាន​ក្រុម​ភ្ញៀវ USA នាំ​មុខ​​មុន​នៅ​នាទី​ទី៤៤ ដោយ​កីឡាករ J. Green មុន​ចប់​វគ្គ​ទី​១។ ចំណែក​ការ​តាម​ស្មើ​របស់​បារាំង​កើត​ឡើង​នៅ​នាទី​ទី​​៧៨ ដែល​រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ K. Mbappé ។ ចប់​ការ​ប្រកួត​ក្រុម​ទាំង​ពីរ​ស្មើ​គ្នា​១-១។

​បើ​ទោះ​លទ្ធផល​នេះ​​ស្មើ​គ្នា​មែន​ក្រុម​បារាំង​បាន​ធ្វើ​ការ​កៀប​សង្កត់​ទៅ​លើ​ក្រុម​ភ្ញៀវ​យ៉ាង​ខ្លាំង​​ ប៉ុន្តែ​ហាក់​គ្មាន​សំណាង​ទាល់​​តែ​សោះ។ ចំណុច​ដែល​​គួរឲ្យ​គាត់​សំគាល់​គឺ​បារាំង​​មិន​បាន​ទុក​ជើង​អ្វី​ឡើយ​​ ពោល​គឺ​ដាក់​ជើង​ពេញ​ទាំង​អស់៕

ជើង​របស់​បារាំង​យប់មិញ

ប្រភព៖ YouTube   ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​