កំណាត់ផ្លូវជាតិលេខ ៦ តម្លៃជិត ២៥០លានដុល្លារ នឹងសម្ពោធស្អែកនេះ
- 2018-06-10 02:17:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំណាត់ផ្លូវជាតិលេខ ៦ តម្លៃជិត ២៥០លានដុល្លារ នឹងសម្ពោធស្អែកនេះ
ចន្លោះមិនឃើញ
ផ្លូវការកំណាត់ផ្លូវជាតិលេខ៦ ចាប់ពីថ្នល់កែង ខេត្តកំពង់ចាម (ចំណុចបំបែកផ្លូវជាតិលេខ៦១) ទៅអង្គ្រង ខេត្តសៀមរាបមានប្រវែងជាង ២៤៨ គីឡូម៉ែត្រ បានចំណាយថវិកាប្រមាណជាង ២៤៨,៨លានដុល្លារនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ ខាងមុខនេះ។ ពិធីនិងប្រារព្ធធ្វើនៅក្នុងពហុកីឡាដ្ឋានថ្មីខេត្តកំពង់ធំ ក្រោមការចូលរួមជាអធិបតីនៃសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ។
ការសាងសង់ផ្លូវនេះ ត្រូវបានបែងចែកជា២កំណាត់៖កំណាត់ទី១ ចាប់ពី ថ្នល់កែង-ស្គន់ក្នុងខេត្តកំពង់ចាមប្រវែង២៨,៧២គីឡូម៉ែត្រ ត្រូវបានសាងសង់ពង្រីកទៅ៤គន្លង។កំណាត់ទី២.ចាប់ពីស្គន់-អង្គ្រង(ផ្លូវ២គន្លង)ប្រវែងសរុប ២១៩,៨គីឡូម៉ែត្រ ត្រូវបានពង្រីកទទឹងផ្លូវដល់១២ម៉ែត្រ ។ ក្នុងនោះពីស្គន់ទៅស្ទឹងសែនខេត្តកំពង់ធំប្រវែង ១០២,៩គីឡូម៉ែត្រ និងចាប់ពីស្ទឹងសែនទៅអង្គ្រង ខេត្តសៀមរាបប្រវែង ១១៦,៩គីឡូម៉ែត្រ។ កំណាត់ផ្លូវនេះសាងសង់ដោយក្រុមហ៊ុន Shanghai Construction Group Co ., Ltd និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន Guangzhou Wanan Construction Supervision Co., Ltd ។
គួរជម្រាបបន្ថែមថា តួនាទីផ្លូវជាតិលេខ ៦ នេះជាសសៃឈាមសំខាន់សម្រាប់ប្រទេសកម្ពុជា ដែលត្រូវតភ្ជាប់ពីទីក្រុងភ្នំពេញរបស់ទៅកាន់ភាគកណ្ដាលនៃប្រទេសនោះគឺឆ្ពោះទៅកាន់ខេត្តកំពង់ធំ ឆ្ពោះទៅកាន់ខេត្តសៀម។ បច្ចុប្បន្នគេកំពុងតែបន្តកសាងផ្លូវ ៤ គន្លងពីថ្នល់កែងទៅទល់ស្គន់ ហើយចាប់ពីស្គន់ទៅខេត្តសៀមរាបក៏ពង្រីកផ្លូវនេះយ៉ាងធំ។ ផ្លូវនេះជាផ្លូវដឹកជញ្ជូនផងនិងក៏ជាផ្លូវសម្រាប់អ្នកទេសចរណ៍ជាតិ និង អន្តរជាតិធ្វ់ដំណើរទៅកាន់ក្រុងទេសចរណ៌ផងដែរ ?