ត្រៀម​លុយ​ទៅ! ស្មាតហ្វូន Gamer មួយ​ទើប​ចេញ​ ខ្លាំង​ស៊ីដាច់​ Razer Phone

  • 2018-06-10 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​មាន​ដំណឹង​លេច​ឮ​ថា Asus នឹង​ចេញ​លក់​ស្មាតហ្វូន Gamer ម៉ូឌែល​ថ្មី​របស់​ខ្លួន​នា​ខែ​មិថុនា ឥឡូវ​នេះ​បាន​ចេញ​ជា​រូបរាង​មែន​ទែន​ហើយ រហូត​ជាប់​ឈ្មោះ​ជា​ស្មាតហ្វូន Gamer កម្លាំង​ខ្លាំង​ជាង​គេ​ប្រជែង​ឈ្នះ​គូ​ប្រជែង​មួយ​ចំនួន​ដូចជា Razer Phone ផង​ដែរ​។

តាម​ឲ្យ​ដឹង​ពី​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ស្មាតហ្វូន​កម្លាំង​ខ្លាំង​របស់ Asus គឺ ROG Smartphone ដែល​ទើប​នឹង​បង្ហញ​ខ្លួន​ថ្មីៗ​នេះ​ក្នុង​ពិព័រណ៍ Computex នៅ​តៃវ៉ាន់។

+លក្ខណៈ​សម្បត្តិ​របស់ ROG Smartphone៖

  • បំពាក់​អេក្រង់​ទំហំ ៦ អ៊ិញ​ប្រភេទ AMOLED HDR Display
  • បំពាក់ RAM 8GB កម្រិត High-refresh Rate រត់​បាន​លឿន​ក្បែរ ១២០ ទៅ ១៤៤ Hz
  • អាច​បន្ថែមមេម៉ូរីបាន​ដល់ 512GB
  • មាន​ថាមពល​ថ្ម ៤០០០ មីលីអំពែ
  • ប្រើ​ឈីប Snapdragon 845 ជំនាន់​ក្រោយ​បង្អស់
  • មាន​បំពាក់​កាមេរ៉ា​ខាង​ក្រោយ​ទំហំ ១២ +៨មេហ្គាភិចសែល​ប្រភេទ Wide-angle lens
  • កាមេរ៉ា​ខាង​មុខ​ទំហំ ៨ មេហ្គាភិចសែល
  • មាន​មុខងារ​កំណត់ Fan Speed
  • កន្លែង​កំណត់ Aura Lightពេល​លេង​ហ្គេម
  • រន្ធ​បំពង​សំឡេង​ប្រភេទ Sterile speaker
  • មាន​រន្ធ​សាក​ភ្លើង USB Type-C -មាន​រន្ធ​ដោត​កាស និង​រន្ធ
  • មាន​បំពាក់ GameCool 3D vapour-chamber cooling system
  • មាន​ពីរ​ជម្រើស​មេម៉ូរី ២ គឺ 128GB និង512GB ។

នៅ​មិន​ទាន់​អស់​ទេ Asus ថែម​ទាំង​បាន​ភ្ជាប់​មក​ជាមួយ​ដៃ​ហ្គេម​ប្រភេទ Wireless ​មក​ជាមួយ​សម​ល្មម​នឹង​អាច​រត់​ហ្គេម​ធំៗ ដែល​កំពុង​ពេញ​និយម​បច្ចុប្បន្ន រួម​មាន PUBG Mobile ឬ Rule Of Surviva បើ​បូក​បញ្ចូល​គ្នា​តម្លៃ​អាច​ខ្ទង់​ប្រមាណ​ជា ៦០០ ដុល្លារ(ទីផ្សារបរទេស)៕

កន្លង​មក​មាន​ស្មាតហ្វូន Gamer ខ្លាំងៗ​ចេញ​ប្រជែង​គ្នា​ដូច​ជា Xiaomi’s Black Shark ស្មាតហ្វូន Razer Phone និង​ស្មាតហ្វូនNubia Red Magic ដែល​មាន​សមត្ថភា​ព​​អាចប្រើ​បាន​ច្រើន​ម៉ោង​​មិន​ស្ទក់ ជាពិសេស បំពាក់​មក​​ជាមួយ​កម្លាំង​ម៉ាស៊ីន​ខ្លាំង តែប្រើសុទ្ធ RAM និង CPU លេខ​ខ្ពស់ៗ សម្រាប់​​ការ​លេង​ហ្គេម​តែ​ម្ដង៕

អាន​អត្ថបទបន្ត៖

ប្រភព៖ Zing   ប្រែ​សម្រួល៖ រក្សា