ប៊ិះស៊យធំ! បុរសម្នាក់​នេះស្ទើរតែ​​ត្រូវ​ចូល​ដេកពេទ្យ ដោយសារសម្ដែងជាមួយខ្យាដំរី

  • 2018-06-10 06:17:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិញ្ញាសា​សៀក​រហស្សកម្ម​បាន​បង្ហាញ​ខ្លួន​ម្ដង​ទៀត​ហើយ​ក្នុង​សប្ដាហ៍​ថ្មី​ ក្នុង​កម្មវិធី​ America's Got Talent ឆ្នាំ ២០១៨។

បុរស​ម្នាក់​ដែល​ក្លាហាន​មិន​ខ្លាច​ស្លាប់​ មាន ឈ្មោះ​ Lord Nil បាន​លើក​យក​ការសម្ដែង​ដ៏​គ្រោះ​ថ្នាក់​ ដោយ​ឲ្យ​គេ​ចាក់​សោរ​មុខ និង​ដៃ​ជាប់ និង​ត្រូវ​ប្រើ​កម្លាំង​ ឬ​មធ្យាបាយ​គ្រប់​ប្រភេទ​ដើម្បី​រំដោះ​ខ្លួនឯង​ចេញ​ឲ្យ​បាន​លឿន​ កុំ​ឲ្យ​ខ្យារដំរី​ដ៏​សាហាវ​ធ្លាក់​ចូល​ក្នុង​ប្រអប់​ដែល​ក្បាល​លោក​ជាប់​ក្នុង​នោះ។

បេក្ខជន​រូបនេះ​សឹង​តែ​ធ្វើ​ឲ្យ​គ្រប់​គ្នា​គាំង​បេះដូង​ ព្រោះការសម្ដែង​ដ៏​សែន​គ្រោះថ្នាក់​មិន​ដែល​ឃើញ​ពីមុន​មក​បែប​នេះ។ ប៉ុន្តែ​ភាព​រហ័សរហួន​របស់​ Lord Nil ទើប​ធ្វើឲ្យទស្សនិកជន​កោតសរសើរ​អបអរសាទរ ដោយសារវិញ្ញាសា​នេះ​ ប្រសិន​លោក​យឺត​តែ​បន្តិច​ លោក​អាច​នឹង​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​ភ្លាមៗ៕

ទស្សនា​វីដេអូ​ខាងក្រោម៖

អត្ថបទ៖ យី សុធារី

អត្ថបទពេញនិយម