ក្ដៅៗ! គីម ជុងអ៊ុន ជាន់ដីសិង្ហបុរីមុនជំនួបកំពូល តាមជើងហោះហើរពិសេស១

  • 2018-06-10 08:00:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង​លោក គីម​ជុង​អ៊ុន បាន​ធ្វើ​ដំណើរ​មក​ដល់​ទឹក​ដី​ប្រទេស​សិង្ហបុរី​ហើយ​នៅ​រសៀល​ថ្ងៃ​អាទិត្យ​នេះ។

យោង​តាម​កាសែត Strait Times ឲ្យ​ដឹង​ថា មេ​ដឹក​នាំ​រូប​នេះ​បាន​ធ្វើ​ដំណើរ​តាម​យន្តហោះ Air China 747 ចុះ​ចត​នៅ​ព្រលានយន្តហោះ Changi ប្រទេស​សិង្ហបុរី​នៅ​ ២:៣៥ នាទី​រសៀល​នេះ​ពោល​គឺ ២​ថ្ងៃ​មុន​ជំនួប​កំពូល។ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ​គឺ យន្តហោះ​ដឹក​លោក គីមជុងអ៊ុន បាន​ចាក​ចេញ​ពី​កូរ៉េ​ខាង​ជើង​ឆ្លង​កាត់​តាម​ប្រទេស​ចិន រួច​ចុះ​ចត​ក្នុង​ប្រទេស​សិង្ហបុរី​តែ​ម្ដង។ លើស​ពី​នេះ​ទៀត គេ​សង្កេត​ឃើញ​ថា​មិន​មាន​យន្តហោះ​ទេសចរ​ធ្វើ​ដំណើរ​ជិត​ផ្លូវ​យន្តហោះ​របស់​លោក គីមជុងអ៊ុន​នោះ​ទេ បើ​ទោះ​ជា​ធម្មតា​វា​ជា​ផ្លូវ​ដ៏​មមាញឹក​មួយ​ក៏​ដោយ។

គួរ​បញ្ជាក់​ថា ជំនួប​កំពូល​រវាង​មេ​ដឹក​នាំ​ទាំង​២ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ឯ​សណ្ឋាគារ​ផ្កាយ​៥ Capella នៅ​លើ​កោះ Sentosa របស់​សិង្ហបុរី នា​ថ្ងៃ​ទី១២ ខែ​មិថុនា​ខាង​មុខ​នេះ៕

ចុចអាន ៖

ប្រភព៖ Aljazeera   ប្រែសម្រួល ៖ រ័ត្ន