Roberto Carlos ចង្អុល​បង្ហាញ​កីឡាករ​អង់គ្លេស​ម្នាក់​នឹង​រះ​នៅ World Cup

  • 2018-06-11 02:08:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​វ័យ​ក្មេង​របស់​អង់គ្លេស Dele Alli​មាន​សមត្ថភាព​និង​មាន​ទំនុកចិត្ត​លេង​ដូច​កីឡាករ​ប្រេស៊ីល ដូច្នេះ​គេ​នឹង​អាច​លេច​មុខមាត់​ខ្លាំង​ក្នុង​ព្រឹត្តិការណ៍ World Cup។ នេះ​ជា​ការ​លើកឡើង​របស់ Roberto Carlos។

វីរបុរស​ប្រេស៊ីល​រូប​នេះ​​បាន​ប្រាប់ Sunday Mirror ថា៖ "ខ្ញុំ​ពិត​ជា​ចូលចិត្ត Dele Alli។ គេ​មាន​ចំណុច​ច្រើន​ដូច​កីឡាករ​ប្រេស៊ីល។ ខ្ញុំ​ចាប់​ផ្ដើម​ឃើញ​គេ​ពេល Real Madrid លេង​ជាមួយ Spurs ហើយ​គេ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង។ គេ​មាន​កម្ពស់​ខ្ពស់និង​មាន​សមត្ថភាព​ពិត​ៗ ជា​កីឡាករ​ល្អ​ម្នាក់​។ គេ​មាន​ក្បាច់​លេង​ ដែល​កីឡាករ​ប្រេស៊ីល​មាន។

Dele Alli ពេល​នេះ​ទើប​តែ​មាន​វ័យ​២២​ឆ្នាំ​ ជាប់​ជម្រើស​ជាតិ​ក្រុម​ធំ​តាំង​ពី​ឆ្នាំ​២០១៥។ គេ​បង្ហាញ​ខ្លួន​​បាន​២៥​ប្រកួត​ទាត់​បញ្ចូល​ទី​២​គ្រាប់។ World Cup ឆ្នាំ​នេះ​អង់គ្លេស​ស្ថិត​នៅ​ពូល G ជាមួយ​ប្រទេស​បែលហ្ស៊ិក ប៉ាណាម៉ា និង​ទុយណេស៊ី៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម