អង្គរក្ស១២នាក់របស់ គីម ជុងអ៊ុន បន្តរត់ត្រុកៗតាមឡានដល់សិង្ហបុរី (មានវីដេអូ)

  • 2018-06-11 02:25:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន បាន​នាំ​អង្គរក្ស​ទាំង ១២នាក់​របស់​ខ្លួន​មក​កាន់​ប្រទេស​សិង្ហបុរី មុន​កិច្ចប្រជុំ​កំពូល​ជាមួយ ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ នាថ្ងៃទី១២ ខែ​មិថុនា ឆ្នាំ២០១៨។

អង្គរក្ស​ទាំង​១២នាក់​ដែល​ស្លៀក​ពាក់​ឈុត​ខ្មៅ បាន​រត់​ត្រុកៗ​អម​តាម​ឡាន​របស់​មេដឹកនាំ​ផ្ដាច់ការ​ខាង​លើ បន្ទាប់​ពី​លោក​បាន​ចុះចត​នៅ​ព្រលានយន្តហោះ Changi Airport កាល​ពី​ថ្ងៃ​អាទិត្យ ទី១០ ខែ​មិថុនា ឆ្នាំ២០១៨។

បើ​យោង​តាម​វីដេអូ​ឃ្លិប​បាន​បង្ហាញ​ឲ្យ​ឃើញ ក្រុម​អង្គរក្ស​រត់​អម​តាម​ឡាន ម៉ាក Mercedes ពណ៌​ខ្មៅ​មួយ​គ្រឿង ដែល​បិទ​កញ្ចក់​ពណ៌​ខ្មៅ​ក្រឹប និង​មាន​ទង់​ជាតិ​កូរ៉េខាងជើង​ធំៗ​ចំនួន​២​នៅ​ក្បាល​ឡាន ដើម្បី​ឆ្ពោះ​ទៅ​កាន់​សណ្ឋាគារ St. Regis Hotel ដែល​លោក គីម ស្នាក់នៅ។

ជាមួយ​គ្នា​នេះ ក្បួន​នោះ​រួម​មាន​ទាំង​រថយន្ត​ជាង ២០គ្រឿង និង រថយន្ត​សង្គ្រោះ​បន្ទាន់​មួយ​គ្រឿង​ទៀត​ផង​ដែរ។

គួរ​រំលឹក​ឲ្យ​ដឹង​ថា ​អង្គរក្ស​ទាំង​១២នាក់​របស់​លោក គីម ជុងអ៊ុន បាន​ធ្វើ​ឲ្យ​មនុស្ស​ទូទាំង​ពិភពលោក​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង បន្ទាប់​ពី​បាន​បង្ហាញ​ខ្លួន​កាល​ពី​ខែ​មេសា នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​រវាង​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង៕

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ចុច​អាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង