ភាពយន្ត​ចោរ​ស្រីៗ​ទាំង​៨ "Ocean's Eight” បំបាក់ "Solo” ក្នុង​សប្ដាហ៍​ដំបូង Box Office

  • 2018-06-11 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​ "Ocean's Eight” គឺ​ជា​ភាពយន្ត​ថ្មី​ដែល​ ដក​ស្រង់​និង​យក​មក​ផលិត​ឡើង​វិញ​ពី​ស៊េរី​ភាពយន្ត​ "Ocean's Eleven” កាល​ពី​ឆ្នាំ ២០០១​។ ខុស​ពី​​ពី​រឿង​មុនៗ "Ocean's Eight” ប្រមូល​ផ្ដុំ​ដោយ​តួ​ស្រីៗ​ទាំង​អស់​ចំនួន​៨​រូប​ដើម្បី​រៀប​ចំ​គម្រោង​ការ​​ប្លន់​ខ្សែ​ក​ពេជ្រ​ដ៏​ថ្លៃ​មួយ​ខ្សែ។​

ក្នុង​សប្ដាហ៍​ដំបូង​ភាពយន្ត​នេះ​រក​ចំណូល​បាន​ដល់​ទៅ ៤១,៥​លាន​ដុល្លារ​ បំបាក់​ភាពយន្ត​ "Solo” ដែល​សប្ដាហ៍​នេះ​រក​ចំណូល​បាន​តែ ១៥,២​លាន​ដុល្លារ​តែ​ប៉ុណ្ណោះ។ គិត​មក​ដល់​ពេល​នេះ "Solo” រក​ចំណូល​បាន​ត្រឹម​តែ​ ១៧៦,១​លាន​ដុល្លារ​តែ​ប៉ុណ្ណោះ​នៅ​សហរដ្ឋ​អាមេរិក ក្នុង​រយៈ​ពេល​ដល់​ទៅ​៣​សប្ដាហ៍​ទៅ​ហើយ។

នេះ​ជា​បណ្ដា​ភាពយន្ត​រក​ចំណូល​ច្រើន​ជាង​គេ​ទាំង​១០​ សប្ដាហ៍​មុន៖

១. “Ocean's Eight” ប្រាក់​ចំណូល ៤១,៥​លាន​ដុល្លារ

២. “Solo: A Star Wars Story” ប្រាក់​ចំណូល ១៥,២​លាន​ដុល្លារ

៣. “Deadpool 2” ប្រាក់​ចំណូល ១៣,៧​លាន​ដុល្លារ

៤. “Hereditary”​ ប្រាក់​ចំណូល ១៣​លាន​ដុល្លារ

៥. “Avengers: Infinity War” ប្រាក់​ចំណូល​ ៦,៨​លាន​ដុល្លារ

៦. “Adrift” ប្រាក់​ចំណូល ៥,១​លាន​ដុល្លារ

៧.​ “Book Club” ប្រាក់​ចំណូល ៤,២លាន​ដុល្លារ

៨. “Hotel Artenis” ប្រាក់​ចំណូល ៣,២​លាន​ដុល្លារ

៩. “Upgrade” ប្រាក់​ចំណូល​ ២,២​លាន​ដុល្លារ

១០. “Life of the Party”​ ប្រាក់​ចំណូល ២,១​លាន​ដុល្លារ

បណ្ដា​ Trailer ភាពយន្ត​ចំណូល​ថ្មី៖

ប្រភព៖ imdb   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម