Fan Bingbing និង​គូដណ្ដឹង​​​​​​​​​​ប្រុងចោល​សញ្ជាតិចិន និងវេចលុយទៅអាមេរិក ក្រោយចាញ់​ល្បែង​

  • 2018-06-11 03:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​សប្ដាហ៍​មុន​ ព័ត៌មាន​ទាក់ទង​នឹង​តារា​សម្ដែង​ចិន Fan Bingbing បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សាធារណជន​ជា​ខ្លាំង​ អំពី​រឿង​រ៉ាវ​ផុង​ខ្លួន​អស់​លុយ​រហូត​ទៅ​ដល់ ១២​លាន​ដុល្លារ​ ដោយសារ​ចាញ់​ល្បែង។

ត្រឹម​រយៈ​ពេល​ ៣​ថ្ងៃ​សោះ​ Fan Bingbing និង​គូដណ្ដឹង​ Li Chen ត្រូវ​អស់​លុយ​ទទេ​ បន្ទាប់​ពី​ចាញ់​ល្បែង​ស៊ីសង​ក្នុង​កាស៊ីណូ​រដ្ឋ​ Las Vegas សហរដ្ឋ​អាមេរិក។ ទោះ​បី​មាន​ការ​បក​ស្រាយ​ថា​ ពួកគេ​ទៅ​ទី​នោះ​ដើម្បី​ថត​រឿង​ ប៉ុន្តែ​មិន​បាន​ធ្វើ​ឲ្យ​មហាជន​បង្វែរ​ការ​គិត​នោះទេ។

ដោយ​ឡែក​ពេល​នេះ​ ក៏មាន​ពាក្យ​ចចាមអារ៉ាម​ថ្មី​មួយ​ផ្សេង​ទៀត​ថា​ គូស្នេហ៍​១គូ​នេះ​ បាន​​​ចាត់​​​​​​​​​​​​​​​​​​​​​​វិធានការ​បំណង​បោះបង់​ចោល​សញ្ជាតិ​ និង​លំនៅឋាន​របស់​ពួកគេ​នៅ​ក្នុង​ប្រទេស​ចិន​ហើយ​ ព្រម​ទាំង​បាន​ស្វះស្វែង​រក​ប្រាក់​ឲ្យ​បាន​ប្រមាណជាង​ ១ប៊ីលាន​ដុល្លារ វេរចូលក្នុងសហរដ្ឋអាមេរិក​វិញ​ ដើម្បី​គេច​ពន្ធ។ ដំណឹង​នេះ​កាន់​តែ​សុសសាយ​ ហើយ​ប្រសិន​វា​ជា​ការ​ពិត​មែន នោះពួកគេ​នឹង​ត្រូវ​​មហាជន​រិះគន់​ចាស់​ដៃ​ជាក់​ជា​មិនខាន។

ដោយសារ​ព័ត៌មាន​នេះ​ ហាក់​ដូចជា​កំពុង​ក្ដៅ​គគុក​ពេក​ ទើប​ខាង​ក្រុមហ៊ុន​របស់​ Fan Binging ចេញ​មុខ​បដិសេធ​តែ​ម្ដង​ និង​ថែម​ទាំង​បាន​បន្ថែម​ទៀត​ថា​ Li Chen មិន​បាន​ទៅ​សហរដ្ឋអាមេរិក​ឡើយ​ ហើយ​រឿង​រ៉ាវ​កើត​ឡើង​ គ្រាន់​តែ​ជា​ការ​ប្រឌិតព័ត៌មាន​មិនពិតរបស់​មនុស្ស​មួយ​ចំនួន​ ដែល​បង្ក​ឲ្យ​មាន​ការ​យល់​ច្រឡំ​ចំពោះ​អ្នក​ទាំង​ ២​ប៉ុណ្ណោះ៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម
អត្ថបទថ្មី