គ្រូ​ស្វាយ​រៀង៖ ​វិសាខា ​លេង​ល្អ ​អាច​ឈ្នះ​លីគ​កំពូល​កម្ពុជា

  • 2018-06-11 03:26:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់​ក្រុម​វិសាខា ​ដោយ​លទ្ធផល ៣-២​ នា​ការ​ប្រកួត​សប្ដាហ៍​ទី​៩​នៃ​លីគ​កំពូល​កម្ពុជា។

លោក Conor Nestor

លោក Conor Nestor គ្រូ​បង្វឹក​ក្រុម​ព្រះខ័នរាជ​ស្វាយ​រៀង​​បាន​និយាយ​ចំពោះ​ការ​ប្រកួត​នោះ​ថា លោក​ពិត​ជា​សោកស្ដាយ​ចំពោះ​ការ​ធ្វេសប្រហែស​របូត​គ្រាប់​បាល់ ប៉ុន្តែ​សប្បាយ​ចិត្ត​ចំពោះ​ទម្រង់​លេង​របស់​ក្រុម បើ​ទោះ​ជា​បាត់​កីឡាករ​សំខាន់​ៗ​ច្រើន។ ជាមួយ​ការ​បង្កើត​ឱកាស​ច្រើន​នេះ ​គ្រូ​បង្វឹក​រំពឹង​ថា​ប្រកួត​ក្រោយ​នឹង​ទទួល​បាន​លទ្ធផល​ល្អ​ជាង​ការ​ប្រកួត​មួយ​នេះ។

ចំពោះ​ក្រុម​វិសាខា ​វិញ ​លោក Conor ​មើល​ឃើញ​ថា​ជា​ក្រុម​ល្អ​មួយ​ដែល​មាន​ទម្រង់​លេង​និង​កីឡាករ​ល្អ​ៗ​ច្រើន។ លោក​គិត​ថា​ក្រុម​មួយ​នេះ ​មាន​ជា​បេក្ខភាព​មួយ​ក្នុង​ការ​ប្រជែង​យក​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា​នា​រដូវ​កាល​នេះ​បាន។ ការ​រៀប​ចំ​ក្រុម​បាន​ល្អ ​កីឡាករ​មាន​បទ​ពិសោធ ​គឺ​ជា​ចំណុច​មួយ​ដែល​អាច​ធ្វើ​ឱ្យ​វិសាខា ​មាន​ឱកាស​ច្រើន​សម្រាប់​ប្រជែង​ជាមួយ​ក្រុម​ដទៃ។

​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​ដាច់​ឆ្ងាយ​ពី​ក្រុម​កំពូល​តារាង​ខ្លាំង​មែនទែន ​ដោយ​ឆ្លង​កាត់​៩​ប្រកួត​មក​នេះ ​ពួកគេ​ទើប​តែ​មាន​១១​ពិន្ទុ​ប៉ុណ្ណោះ។ ស្រប​ពេល​ដែល​ក្រុម​កំពូល​តារាង​បឹង​កេត ​មាន​២៣​ពិន្ទុ​ទៅ​ហើយ។ ដោយ​ឡែក​សម្រាប់​វិសាខា​វិញ ​ឈរ​នៅ​លេខ​៣​ក្នុង​តារាង​មាន​១៩​ពិន្ទុ ​ឆ្លង​កាត់​៩​ប្រកួត៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម