ចង់​មើល​កុន តិច​មិន​ដឹង​ថា មាន​រោង​កុន​ក្បែរៗ​ខ្លួន​​ច្រើន​ណាស់!

  • 2018-06-11 03:35:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និយាយ​ពី​រោង​កុន នៅ​ពេល​ណា​ប្រិយមិត្ត​ចង់​មើល​កុន ជឿ​ថា​នឹង​នឹក​ឃើញ​មុន​គេ​នូវ​​រោង​ធំ​ៗ កើត​យូរ​ឆ្នាំ​ដូច​ជា Major Cineplex by Smart, Major Cineplex by Smart សាខា Soriya Center Point ឬ​ក៏​រោង Legend គ្រប់​សាខា​មិន​ខាន ប៉ុន្តែ​តាម​ពិត​នៅ​មាន​រោង​ច្រើនទៀត​​ក្នុង​រាជធានី​ភ្នំពេញ​យើង​នេះ និង​តាម​ខេត្ត ដែល​អាច​ថា​ក្បែរ​ៗ​លោក​អ្នក។

តាម​របាយការណ៍​ពី​នាយកដ្ឋាន​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌ មក​ដល់​បច្ចុប្បន្ន​មាន​រោង​ភាពយន្ត​នៅ​រាជធានី​មាន​ដល់​ទៅ ១២រោង​ហើយ និង​មាន​បន្ទប់​បញ្ចាំង​ចំនួន​ជាង ៣៩ និង​កៅអី​អង្គុយ​ចំនួន​ជាង ៦,០០០។ រោង​ទាំង​នោះ​មាន៖

រោង​នៅ​ភ្នំពេញ​

១.មេជ័រ អ៊ីអន១៖ មាន​បន្ទប់​បញ្ចាំង​ចំនួន ៧ និង​កៅអី​សរុប ១,៦០០។

២.មេជ័រ សូរិយា៖ មាន​បន្ទប់​បញ្ចាំង​ចំនួន ៦ និង​កៅអី​សម្រាប់​អង្គុយ​ទស្សនា​ចំនួន ៨២០។

៣.លេជេន ស៊ីធីម៉ល៖ មាន​បន្ទប់​បញ្ចាំង​ចំនួន ៣ និង​កៅអី​សម្រាប់​អង្គុយ​ទស្សនា​ចំនួន ៦៦០។

៤.លេជេន ទួល​គោក៖ មាន​បន្ទប់​បញ្ចាំង​ចំនួន ៣ និងកៅអី​សម្រាប់​អង្គុយ​ទស្សនា​ចំនួន ៥៤៦។

៥.លេជេន ស្ទឹង​មានជ័យ៖ មាន​បន្ទប់​បញ្ចាំង​ចំនួន ៥ និង​កៅអី​សម្រាប់​អង្គុយ​ទស្សនា​ចំនួន ៨៤០។

៦.លេជេន Exchange Square៖ មាន​បន្ទប់​បញ្ចាំង​ចំនួន ២ និង​កៅអី​សម្រាប់​អង្គុយ​ទស្សនា​ចំនួន ២០០។

៧.ព្រីម ស៊ីណេផ្លិច សុវណ្ណា៖ មាន​បន្ទប់​បញ្ចាំង​ចំនួន ៥ និង​កៅអី​សម្រាប់​អង្គុយ​ទស្សនា​ចំនួន ៦៦២។

៨.មេហ្គា ផ្លិច៖ មាន​បន្ទប់​បញ្ចាំង​ចំនួន ៥ និង​កៅអី​សម្រាប់​អង្គុយ​ទស្សនា​ចំនួន ៤៤៤។

សរុប​ទាំង​ ៨ រោង​ខាង​លើ​នេះ មាន​បន្ទប់​បញ្ចាំង​ចំនួន ៣៦ និង​កៅអី​សម្រាប់​អង្គុយ​ទស្សនា​ចំនួន ៥,៧៧២។

ចំនួន​នេះ ដោយ​បូក​បញ្ចូល​ទាំង Major Cineplex by Smart AEON 2 ដែល​មាន​បន្ទប់​បញ្ចាំង​ចំនួន ៧ បន្ថែម និង​រោង​ទំនើប​បំផុត IMAX Screen ទើប​បើក​ដំណើរ​ការ​សប្ដាហ៍​មុន​ផង។

រោង​នៅ​តាម​ខេត្ត

១.សៀមរាបៈ

១.១ មេជ័រ ស៊ីណេផ្លិច មាន​បន្ទប់​បញ្ចាំង​ចំនួន ៣ និង​ក្រៅ​សម្រាប់​អង្គុយ​ទស្សនា​ចំនួន ៤៥០។

១.២ បារាយ​អណ្ដែត មាន​បន្ទប់​បញ្ចាំង​ចំនួន ២ និង​ក្រៅ​សម្រាប់​អង្គុយ​ទស្សនា​ចំនួន ២៥០។

២.បាត់ដំបង

២.១ ឯកភ្នំ៖ មាន​បន្ទប់​បញ្ចាំង​ចំនួន ២ និង​ក្រៅ​សម្រាប់​អង្គុយ​ទស្សនា​ចំនួន ២៨៩។

រូបភាព៖ Cinema.com

៣.កំពង់សោម៖

៣.១ ព្រះសីហនុ៖ មាន​បន្ទប់​បញ្ចាំង​ចំនួន ១ និង​ក្រៅ​សម្រាប់​អង្គុយ​ទស្សនា​ចំនួន ១២០

ក្រៅ​ពី​រោង​កុន​ដែល​បើក​ដំណើរ​រួច​ហើយ តាម​របាយការណ៍​ពី​នាយកដ្ឋាន​ភាពយន្ត​ដដែល នៅ​មាន​រោង​កុន​មួយ​ចំនួន​ទៀត គ្រោង​នឹង​បើក​ដំណើរ​ការ​នៅ​ក្នុង​ឆ្នាំ ២០១៨ នេះ​ដែរ​មាន៖

១.លេជេន បឹងកក់ មាន​បន្ទប់​បញ្ចាំង​ចំនួន ៨ និង​ក្រៅ​សម្រាប់​អង្គុយ​ទស្សនា​ចំនួន ១,៥០០

២.លេជេន សៀមរាប មាន​បន្ទប់​បញ្ចាំង​ចំនួន ៤ និង​ក្រៅ​សម្រាប់​អង្គុយ​ទស្សនា​ចំនួន ៨០០

បើ​ទោះ​ទី​កន្លែង​ប្រមូល​ផល​កុន កើន​ឡើង​មក​ដល់​តួលេខ​បច្ចុប្បន្ន ប៉ុន្តែ​អ្នក​ជំនាញ អះអាង​ថា នៅ​តែ​មាន​ចំនួន​តិច​តួច​នៅ​ឡើយ បើ​ធៀប​នឹង​ប្រទេស​ជិត​ខាង​កម្ពុជា​មួយ​ចំនួន តួយ៉ាង​ដូច​វៀតណាម​ជា​ដើម តាម​លោក ប៉ុក បូរក្ស ប្រធាន​នាយកដ្ឋាន​ភាពយន្ត បាន​ឲ្យ​ដឹង​ថា ប្រទេស​ជិត​ខាង​កម្ពុជា​មួយ​នេះ មាន​ដល់​ទៅ​ជាង ៥០០ រោង​(រោង មិន​មែន​បន្ទប់​បញ្ចាំង)ឯណោះ។

រូបភាព៖ Cinema.com

ឈរ​លើ​ហេតុផល​នេះ លោក​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​វិនិយោគ​លើ​រោងកុន​បន្ថែម​ទៀត ប៉ុន្តែ​ក្នុង​នេះ លោក​ចង់​ឲ្យ​មាន​ការ​វិនិយោគ​រោងកុន​នៅ​តាម​បណ្ដា​ខេត្ត​ធំ​ៗ​ជា​ជាង​ការ​ពង្រីក​នៅ​ក្នុង​រាជធានី ដែល​លោក​យល់​ថា មិន​អាច​ទាក់​ទាញ​អ្នក​មើល​ថ្មី​មក​បាន​ច្រើន។

លោក ប៉ុក បូរក្ស បាន​បញ្ជាក់​ថា ខេត្ត​ធំ​ដូច​ជា បាត់​ដំបង បន្ទាយ​មាន​ជ័យ និង​កំពង់ចាម​ជា​ដើម មាន​វិនិយោគិន កំពុង​សម្លឹង​មើល និង​សិក្សា​ទៀត​ហើយ ដើម្បី​ឈាន​ទៅ​បង្កើត​រោង​កុន​បន្ថែម​នៅ​តាម​បណ្ដា​ខេត្ត​ទាំង​នោះ៕

អត្ថបទ៖ ទារិកា

អត្ថបទថ្មី