សហព័ន្ធ​រាំ​ បាន​ការ​គាំទ្រ​ពី​សម្ដេច​ម៉ែ​ និង​មហាជន​ នា​ថ្ងៃ​ស្រមោល​ស​លើក​ទី១​

  • 2018-06-11 06:10:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​រាំ​ បាន​ការ​សាទរ​ និង​គាំទ្រ​ច្រើន​ នា​ថ្ងៃ​បើក​កម្មវិធី​ស្រមោល​ស​លើក​ទី១​ ដែល​បង្ហាញ​វត្តមាន​របស់​កីឡា​មួយ​នេះ​ រួម​និង​សកម្មភាព​នានា​កន្លង​មក​ កាល​ពី​យប់​ថ្ងៃ​សុក្រ​ ទី៨​ ខែ​មិថុនា​ ឆ្នាំ​២០១៨​ នៅ​សណ្ឋាគារ​សុខា។​

លោក​ ជំទាវ​ ញ៉ែម​ មរកត​

លោក​ ជំទាវ​ ញ៉ែម​ មរកត​ ប្រធាន​សហព័ន្ធ​រាំ​ បាន​ឲ្យ​ដឹង​ថា​ នេះ​ជា​លើក​ទី១​ហើយ​ ដែល​បង្កើត​ឲ្យ​មាន​កម្មវិធី​រាត្រី​ស្រមោល​ស​ ហើយ​គោលបំណង​ធំ​នោះ​គឺ​ ចង់​បង្ហាញ​វត្តមាន​របស់​ប្រភេទ​កីឡា​មួយ​នេះ​ ក៏​ដូច​សុំ​នូវ​ការ​ជួយ​គាំទ្រ​ ដើម្បី​ជួយ​ជំរុញ​ឲ្យ​កាន់​តែ​ល្អ​ និង​ដំណើរ​ការ​ឆ្ពោះ​ទៅ​កាន់​ប្រកួត​ប្រជែង​នា​ពេល​ខាង​មុខ។​

ទិដ្ឋភាពប្រគល់​ប័ណ្ណសរសើរ

ប្រធាន​សហព័ន្ធ​សហព័ន្ធ​ខាង​លើ​បន្ថែម​ថា​ សូម​មហាជន​ជួយ​គាំទ្រ​ និង​អាច​ចូលរួម​ហ្វឹកហាត់​ រៀន​លេង​កម្សាន្ត​ ដើម្បី​សុខភាព​ល្អ​មាំមួន​ រហ័សរហួន​ រាងកាយ​ស្អាត​ទន់ភ្លន់​ ហើយ​ជា​ធនធាន​បន្ថែម​ទៀត​ដើម្បី​សំបូរ​កីឡាករ​ កីឡា​ការិនី​ ត្រៀម​ការ​ប្រកួត​ស៊ីហ្គេម​ឆ្នាំ​ ២០១៩​ នៅ​ប្រទេស​ហ្វីលីពីន​ និង​ ២០២៣​ ពេល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​ផង​ដែរ។​

ទិដ្ឋភាព​សម្ដែង និង​រាំលេងកម្សាន្ត

រំលឹក​ដែរ​ថា​ រាត្រី​ស្រមោល​ស​លើក​ទី១​នេះ​ធ្វើ​ឡើង​នៅ​ឯ​សណ្ឋាគារ​សុខា​ កាល​ពី​យប់​ថ្ងៃទី៨​ ខែ​មិថុនា​ ២០១៨​ ដែល​មាន​ការ​ចូលរួម​ និង​ឧបត្ថម្ភ​ពី​សំណាក់​តំណាង​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ តំណាង​ក្រសួង​កិច្ចការ​នារី​ ក្រសួង​ព័ត៌មាន​និង​បណ្ដា​ក្រុមហ៊ុន​ជា​ច្រើន​ទៀត​ផង​ដែរ។​ ក្រៅ​តែ​ពី​សប្បុរសជន​ទាំង​នេះ​ សម្ដេច​ម៉ែ​ក៏​ប្រទាន​ថវិកា​ផ្ទាល់​ចំនួន​ ១​ពាន​ដុល្លារ​ ជូន​ដល់​សហព័ន្ធ​នា​ឱកាស​នោះ​ដែរ​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​