ច្រឡំ​ធំ​ហើយ! បើ​គិត​ថា លុបទិន្នន័យ​​លើ Hard Disk ម្ដង​ឲ្យ​​បាត់​ទាំង​ស្រុង

  • 2018-06-11 04:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

- តើ​អ្នក​ដឹង​ទេ​រាល់​ការ​លុប​ទិន្នន័យ​ទាំងអស់ មិន​ត្រូវ​បាន​លុប​ចោល​ចេញ​ពី Hard Drive នោះ​ទេ?

តាម​ប្រភព​​ពី​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា (Anti Cyber Crime Department) បាន​ឲ្យ​ដឹង​ថា អ្នក​ប្រើប្រាស់​កុំព្យូទ័រ​ទាំងអស់​គួរ​តែ​ដឹង​ថា​ទិន្នន័យ​ដែល​បាន​លុបចោល​នៅ​តែ​រក្សា​ទុក​នៅ​ក្នុង Hard Disk ហើយ​ភាគ​ច្រើន​អាច​ធ្វើការ​ទាញ​យក​មក​វិញ​បាន (លើក​លែង​តែ internal solid-state drive)។

ដូចនេះ​ហើយ​អ្នក​គួរ​យល់​ដឹង​អំពី​វិធី​ផ្សេងៗ​ដើម្បី​លុប​ទិន្នន័យ​ទាំង​នោះ​ឲ្យ​បាន​ទាំង​ស្រុង​ដូចជា៖

+សម្រាប់​កុំព្យូទ័រ Windows 8 ឡើង​ទៅ​

  • អ្នក​អាច​ប្រើប្រាស់​កម្មវិធី​ដែល​មក​ជាមួយ Windows ស្រាប់​ដោយ​គ្រាន់​តែ​ជ្រើស​យក (Fully clean the drive) ពេល Reset Windows ដើម្បី​លុប​ចោល​ទិន្នន័យ​ទាំងអស់។
  • បើ​សិន​ជា​លោកអ្នក​ប្រើ Window 7 ឬ​ចាស់​ជាង​នេះ​លោក​អ្នក​អាច ដំបូង​ធ្វើការ​លុប​ទិន្នន័យ​ចាស់​ចោល​សិន រួច​ធ្វើការ​ចម្លង​ទិន្នន័យ​ថ្មី(Overwrite) ដែល​មិន​សំខាន់​ចូល​ឲ្យ​ពេញ Hard Drive នោះ
  • បើ​សិន​ជា​លោក​អ្នក​មាន​កម្រិត​យល់ដឹង​ពី​បច្ចេកវិទ្យា​ទាំងអស់​នេះ​ហើយ​មាន​ឯកសារ​សំខាន់ៗ​ដែល​មិន​ចង់​ឲ្យ​ជនខិលខូច​ទាញ​យក​ទិន្នន័យ​ទាំងអស់​នោះ​បាន​អ្នក​គួរ​តែ​កម្ទេច Hard Drive នោះ​ចោល​តែ​ម្តង។

+បើ​ចំពោះ Mac

  • អ្នក​អាច​ធ្វើការ Clean Install ដោយ Erase Hard Disk នោះ​ចោល​បាន។

អានអត្ថបទបន្ត៖

អត្ថបទ៖ រក្សា