ហ្វៃ​ សំអាង ខក​ចិត្ត​បំផុត​​ ក្រោយ​​​ដឹង​អតីត​ផ្កាយ​រះ​ក្នុង​សួន ជាប់​ពន្ធនាគារ​

  • 2018-06-11 07:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​បែក​ធ្លាយ​ព័ត៌មាន​​អតីត​បេក្ខជន​ក្នុង​កម្មវិធី ​"ផ្កាយ​រះ​​ក្នុង​សួន"​ ទួន ឆានឈុន ត្រូវ​បាន​សមត្ថកិច្ច​​ចាប់​ខ្លួន​​​​​កន្លង​ទៅ​ពី​បទ​ជិះ​ម៉ូតូ​ឆក​ទូរស័ព្ទ​​នារី​​ម្នាក់​នៅ​ម្ដុំ​ផ្សារ​អូរឫស្សី។ ដំណឹង​នេះ​បាន​ធ្វើ​ឲ្យ លោក ហ្វៃ សំអាង ខក​ចិត្ត​​​ និង​សោក​ស្ដាយ​បំផុត​ចំពោះ​ហេតុ​ការណ៍​មួយនេះ។

ហ្វៃ សំអាង អ្នក​រៀប​ចំ​កម្មវិធី​"ផ្កាយ​រះ​​ក្នុង​សួន"​ បាន​រៀប​រាប់​ថា ខ្លួន​មាន​អារម្មណ៍​សោក​ស្ដាយ​​ខក​ចិត្ត​យ៉ាង​ខ្លាំង ដោយ​មិន​នឹក​ស្មាន​អតីត​បេក្ខជន​រូប​នេះ​ ទៅ​ប្រព្រឹត្តិ​អំពើ​ដែល​សង្គម​គេ​ស្អប់​ខ្ពើម​ដូច្នេះ​សោះ។ គួរ​តែ​យក​​សមត្ថភាព​ដែល​ខ្លួន​មាន​ទៅ​ប្រកប​របរ​ចិញ្ចឹម​​​ មិន​គួរ​យក​កេរ្តិ៍​ឈ្មោះ​ខំ​សាង​ឡើង​យ៉ាង​លំបាក​លំបិន​ទៅ​បំផ្លាញ​ត្រឹម​មួយ​ប៉ប្រិច​ភ្នែក​នោះ​ទេ។

លោក ថា ទោះ​បី​ជា​​ ទួន ឆានឈុន មិន​បាន​​កាន់​ពាន​ក្នុង​កម្មវិធី​"ផ្កាយ​រះ​ក្នុង​សួន" ក្ដី​តែ​រូប​គេ​បាន​ទទួល​ពាន​ប្រជាប្រិយ​ភាព​​​​ពី​គណៈកម្មការ​ និង​ទស្សនិកជន​​​ជា​ច្រើន​នៅ​សមត្ថភាព​សម្លេង​​របស់​គេ។

ទួន ឆានឈុន

“ខ្ញុំ​គ្មាន​ពាក្យ​អ្វី​ត្រូវ​និយាយ​ ក្រៅ​ពី​សោក​ស្ដាយ​​នោះ​ទេ ព្រោះ​ខ្ញុំ​មិន​នឹក​ស្មាន​ថា ​គាត់​ទៅ​ប្រព្រឹត្តិ​អំពើ​ដើរ​លួច​ឆក​​គេ​ដូច្នេះ​​អ៊ីចឹង​ទេ។ ហេតុ​អ្វី​គាត់​​មិន​យក​​សមត្ថភាព​ដែល​គាត់​មាន​​ទៅ​ប្រើ​ប្រើ​ប្រាស់​ប្រកប​របរ​ចិញ្ចឹម​ជីវិត"។ លោក ហ្វៃ សំអាង ថ្លែង​បញ្ជាក់។

ទួន ឆានឈុន ជា​អតីត​បេក្ខជន​ក្នុង​កម្មវិធី​ "ផ្កាយ​រះ​ក្នុង​សួន" រដូវ​កាល​ទី​១ ឆ្នាំ​ ២០១៣ ត្រូវ​បាន​សមត្ថកិច្ច​ ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី៨ ខែ​មេសា ​ឆ្នាំ២០១៨ ​ពី​បទ​ធ្វើ​សកម្មភាព​ឆក​ទូរស័ព្ទ​ Iphone ពី​នារី​ម្នាក់​នៅ នៅ​ត្រង់​ចំណុច​​ម្ដុំ​អូ​ឫស្សី តាម​បណ្ដោយ​ផ្លូវ​​លេខ ២១៥ កែង​ផ្លូវ​លេខ ១៤៦​ ស្ថិត​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧មករា រាជ​ធានី​ភ្នំពេញ៕

​​​​​​​​​ ទួន ឆនឈុន រូប​ខាង​ឆ្វេង

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម