មក​ដឹង​ចំណុច​ពិសេស យន្តហោះ​​ដឹក​លោក​ ដូណាល់ ត្រាំ​ មក​សិង្ហបុរី

  • 2018-06-11 23:15:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

Air Force One គឺ​ជា​ឈ្មោះ​ជើង​ហោះហើរ​ទាំង​ឡាយ​ដែល​ជា​មធ្យោបាយ​​ធ្វើ​ដំណើរ​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ចាប់​តាំង​ពី​ប្រធានាធិបតី​ទី​ ៣២ មក។ បច្ចុប្បន្ន​នេះ​ Boeing 747-200 គឺ​ជា​យន្តហោះ​ដែល​ប្រើ​សម្រាប់​ដឹក​ជញ្ជូន​លោក​ ដូណាល់ ត្រាំ ទៅ​គ្រប់​ទី​កន្លែង។

​ចំណុច​ពិសេសៗ​របស់​យន្តហោះ​ Boeing 747-200 មាន​ដូច​ជា​ អាច​ហោះ​ហើរ​បាន​រយៈ​ចម្ងាយ​ឆ្ងាយ, អាច​ចាក់​សាំង​នៅ​លើ​អាកាស និង​អាច​ចូល​ចត​នៅ​​គ្រប់​ព្រលាន​យន្តហោះ​ទាំង​អស់​នៅ​ក្នុង​លោក។

នៅ​លើ​យន្តហោះ​នេះ​មាន​ការិយាល័យ​លើ​មេឃ​ ដែល​មាន​ទំហំ​ ៣៧១ ម៉ែត្រ​ការ៉េ​ ដែល​ក្នុង​នោះ​រួម​មាន​ ៖

  • បន្ទប់​ប្រជុំ/បន្ទប់​ទទួល​ទាន
  • បន្ទប់​សម្រាក​របស់​លោក​ប្រធានាធិបតី និង​លោក​ជំទាវ​ទី​មួយ
  • ការិយាល័យ​ធ្វើ​ការ​សម្រាប់​​​បុគ្គលិក​ជាន់​ខ្ពស់​​ ​​

  • ការិយាល័យ​មួយ​ទៀត​ ដែល​អាច​ប្រែ​ទៅ​ជា​​មន្ទីរពេទ្យ​ពេល​ចាំ​បាច់

  • ទី​កន្លែង​ធ្វើ​ការ និង​សម្រាក​សម្រាប់​​​អ្នក​បម្រើ​ការ​ប្រធានាធិបតី, អ្នក​​សារព័ត៌មាន​ និង បុគ្គលិក​ជើង​ហោះហើរ​

  • សាល​ដែល​អាច​ផ្ដល់​ជូន​នូវ​ម្ហូប​ ១០០ ចាន
  • ប្រព័ន្ធ​ទំនាក់ទំនង​តាម​​រលក​អាកាស​ និង​តាម​ផ្កាយ​រណប

បន្ថែម​ពី​នេះ​យន្តហោះ​ក៏​មាន​បំពាក់​នូវ​ប្រព័ន្ធ​ការពារ​ពិសេសៗ​ដូច​ជា​​កញ្ចក់​​មាន​កម្រាស់​ក្រាស់, តួ​ខ្លួន​ផ្នែក​ខាង​ក្រោម​ពាស​ដែក​អាច​ទ្រាំទ្រ​នឹង​ការ​បំផ្ទុះលើ​ដី និង​ ប្រព័ន្ធ​ការពារ ECM ដែល​អាច​បង្អាក់​ដំណើរ​ការរ៉ាដារបស់​សត្រូវ និង​​ធ្វើ​ឲ្យ​គ្រាប់​មីស៊ីល​វង្វេង​ទិស​​ដៅ​ជា​ដើម។

លក្ខណៈ​សម្បត្តិ​របស់​យន្តហោះ​នេះ​មាន​ដូច​ខាង​ក្រោម ៖

  • ទម្ងន់​ពេល​គ្មាន​ប្រេង​សាំង ៖ ២៣៨ ៨០០ គីឡូក្រាម

  • អាច​ផ្ទុក​ប្រេង​សាំង​​បាន ៖ ២០៣ ១២៩ លីត្រ

  • អាច​ធ្វើ​ដំណើរ​បាន​ចម្ងាយ​រហូត​ដល់ ៖ ១២ ៥៥២ គ.ម

  • អាច​បើក​បរ​នៅ​ល្បឿន​អតិបរមា ៖ ១ ០៣៧ គ.ម/ម៉

  • ប្រវែង ៖ ៧០,៦៦ ម៉ែត្រ

  • កម្ពស់ ៖ ១៩​,៣៣ ម៉ែត្រ

​​


ប្រភព៖ Boeing   ប្រែ​សម្រួល៖ សុខហេង