អាសូរ​សិល្បករ​បុរាណ​ខ្មែរ! ពេល​ថ្ងៃ​ជា​កម្មករ​សំណង់ ពេល​យប់​ជា​តួ​ល្ខោន​បាសាក់​

  • 2018-06-12 00:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​ឯកសារ​ផលិត​ដោយ​និស្សិត​មួយក្រុម សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បង្ហាញ​ពីការរលត់​ផុស​សំឡេងនៃ​ល្ខោន​បាសាក់​ រហូត​ដល់​មាន​តួ​សម្តែង​ល្ខោន​ម្នាក់​ ព្រោះ​តែ​ស្រលាញ់​ល្ខោន​បាសាក់ សុខ​ចិត្ត​ពេល​ថ្ងៃ​ធ្វើ​កម្មករ​សំណង់ ពេល​យប់​រត់​ទៅ​សម្តែង​ល្ខោន​។

លោក សន គា មុនសម្តែងល្ខោន កំពុងធ្វើសំណង់

ភាពយន្ត​ឯកសារ​នេះ​ស្ថិត​ក្នុង​គម្រោង​មួយ​ដែល​មាន​ឈ្មោះ​ថា Project 3 ដែលជារៀងរាល់ឆ្នាំ សិស្សឆ្នាំទី ៣ ដេប៉ាតឺម៉ងប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ហៅកាត់ DMC ត្រូវបែងចែកជា​ក្រុម​ដើម្បី​ផលិតភាពយន្តឯកសារទាក់ទងនឹងសង្គមសិល្បៈ បញ្ហាជីវិត និងបរិស្ថាន តាម​ការ​ស្រាវជ្រាវ​របស់​សិស្ស​ក្នុង​មួយ​ក្រុមៗនោះ។

ភាពយន្តឯកសារ រឿង «បាសាក់​ក្រោម​កម្ដៅ​ថ្ងៃ» នេះដឹកនាំ និងផលិតដោយ កញ្ញា ព្រឿន បញ្ញារី និង លោក សាម សុជាទិញ ក្នុងឆ្នាំ ២០១៧។ ភាពយន្តឯកសារខ្លី ជាង ៨នាទី ដែល​បង្ហាញ​ពី​ជីវិត​របស់សិល្បករ​ល្ខោនបាសាក់ ដែលតស៊ូលើការងារនេះតាំងពីអាយុ១៥ឆ្នាំ រហូតមកដល់បច្ចុប្បន្ន។ ក៏ប៉ុន្តែជីវភាពរបស់សិល្បករម្នាក់នេះ មិនប្រសើរឡើងសោះ ដោយសារតែតម្លៃនៃការសម្តែងសិល្បៈបុរាណមួយ​នេះធ្លាក់ចុះហៅលែងឮតែម្តង នេះបើតាមការ​រៀបរាប់របស់ សិល្បករ ល្ខោនបាសាក់ លោក សន គា បង្ហាញក្នុងវីដេអូភាពយន្តឯកសារនេះ។

លោក សន គា អះអាងថា កាលពីក្មេងលក់ការ៉េម ឆ្លៀតពេលទំនេរក៏មកហាត់រៀនល្ខោនបាសាក់ជាមួយលោកតា អូក្រឡូញ។ ត្បិតតែស្រលាញ់សិល្បៈ តែលោកមិនអាចពឹងផ្អែកលើអាជីពនេះទាំងស្រុងដើម្បីចិញ្ចឹមជីវិតបានឡើយ។

លោក សន គា ត្រៀមសម្តែងល្ខោន

ទស្សនីយភាពល្ខោនបាសាក់

ចង់ដឹងថាភាពយន្តឯកសារនេះ បង្ហាញអ្វីខ្លះពីល្ខោនបាសាក់ សូមទស្សនាខាងក្រោមនេះ

អត្ថបទ៖ Sunny

រូបភាពផ្តល់ដោយ Project 3