ភ្ញាក់ផ្អើល! តួ​ប្រុសរឿង​ "While You Were Sleeping" កំពុងស្ថិតនៅ​ទឹកដីកម្ពុជាពេលនេះ

  • 2018-06-12 02:46:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែង​ប្រុស​វ័យ​ក្មេង​ដែល​ល្បី​ឈ្មោះ​ក្នុង​រឿង​ "While You Were Sleeping” បាន​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ពន់ពេក។

រូបភាព​ពីគណនីហ្វេសប៊ុក Jung Hae In
Jung Hae In ក្នុង​ប្រទេស​កម្ពុជា

ជា​រឿង​រីករាយ​មួយ​ នៅ​ពេល​ដឹង​ថា​ប្រុស​ស្អាត​ញញឹម​ស្រស់​ Jung Hae In មាន​វត្តមាន​ក្នុង​ប្រទេសកម្ពុជា កាល​ពី​ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០១៨។ ដំណើរ​មក​កាន់​ទឹកដី​ខ្មែរ​នា​ពេល​នេះ​ គឺ​តាម​រយៈ​ការងារ​ស្ម័គ្រ​ចិត្ត​មកកាន់​សាលា​ក្នុង​ខេត្តព្រះសីហនុ តាមរយៈ​មូលនិធិ FNC Foundation។ នេះ​ជា​ពេល​វេលា​អស្ចារ្យ ដែល​តារា​ល្បី​ឈ្មោះ​ម្នាក់​របស់​កូរ៉េ ដែល​គ្រប់​គ្នា​ស្គាល់​ច្បាស់​តាម​រយៈ​រឿង​ "While You Were Sleeping” និង​ "Something in the Rain" បាន​ចំណាយ​ពេល​ក្នុង​សកម្មភាព​ផ្សព្វផ្សាយ​ចំណេះដឹងនាពេលនេះ។ មួយ​វិញ​ទៀត​ កំលោះ​វ័យ​ ៣០ឆ្នាំ​នេះ​ក៏​ក្លាយជា​តារា​កូរ៉េ​ថ្មី​ម្នាក់​ទៀត​ដែរ ដែល​មកកាន់កម្ពុជាតាមរយៈ​សកម្មភាព​ស្ម័គ្រចិត្ត មិនមែនការងារសម្ដែង។

Jung Hae In

វត្តមាន​របស់​ Jung Hae In ពិត​ជា​បង្ក​ការ​ភ្ញាក់​ផ្អើល​មិនធម្មតា​ដល់​ប្រជាជន​កម្ពុជា​ ពិសេស​អ្នក​ដែល​តែង​តាម​ដាន​រឿង​ភាគ​របស់​លោក​នា​ពេល​កន្លង​មក៕​

អត្ថបទ៖ យី សុធារី