ប្រជាជនកូរ៉េខាងជើង ផ្តុំគ្នាមើលជំនួបកំពូលនៅស្ថានីយរថភ្លើង ដោយសារហេតុផលមួយ

  • 2018-06-12 02:53:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាជន​កូរ៉េ​ខាង​ជើង​ជា​ច្រើន​នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ស្ថានីយ​រថភ្លើង​មួយ​ដើម្បី​តាម​ដាន​ព័ត៌មាន​ពី​កិច្ច​ប្រជុំ​កំពូល​រវាង​មេដឹក​នាំ​របស់​ខ្លួន និង​ប្រធានាធិបតី​អាមេរិក។

ការ​ប្រមូល​ផ្ដុំ​គ្នា​នេះ ធ្វើ​ឡើង​នៅ​ខាង​ក្រៅ​ស្ថានីយ​រថភ្លើង​ដ៏​សំខាន់​មួយ​ក្នុង​ទីក្រុង ព្យុង​យ៉ាង ដែល​មាន​ផ្សាយ​ព័ត៌មាន​លើ​ផ្ទាំង​អេក្រង់​ដ៏​ធំ។ ពួក​គេ​បាន​ទស្សនា​ការ​មក​ដល់​ប្រទេស​សិង្ហបុរី​របស់​លោក គីម ជុង​អ៊ុន​តាម​រយៈ​ជើង​ហោះ​ហើរ Air China និង​ការ​ចាប់​ដៃ​ជា​មួយ​នាយករដ្ឋមន្ត្រី​សិង្ហបុរី​។ លើស​ពី​នេះទៀត ការ​ប្រមូល​ផ្ដុំ​គ្នា​នេះ ធ្វើ​ឡើង​ដោយ​សារ​តែព័ត៌មាន​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង​ត្រូវ​បាន​គ្រប់​គ្រង​យ៉ាង​តឹង​រឹង​ដោយ​រដ្ឋាភិបាល ហើយ​សម្រាប់​អ្នក​ល្មើស​នឹង​ទទួល​ទណ្ឌកម្ម​យ៉ាង​ធ្ងន់ធ្ងរ​ទៀត​ផង។ ហេតុដូច្នេះហើយ នេះគឺ​ជា​មធ្យោបាយ​តែ​មួយ​គត់​ដែល​ប្រជាជន​អាច​ទទួល​បាន​ព័ត៌មាន​ពី​រដ្ឋាភិបាល​ដោយ​ស្រប​ច្បាប់។

គួរ​បញ្ជាក់​ថា ជំនួប​កំពូល​រវាង​មេ​ដឹក​នាំ​ទាំង​២ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ឯ​សណ្ឋាគារ​ផ្កាយ​៥ Capella នៅ​លើ​កោះ Sentosa របស់​សិង្ហបុរី នា​ថ្ងៃ​អង្គារ​នេះ៕

ចុចអាន ៖

ប្រភព៖ CNN   ប្រែសម្រួល ៖ រ័ត្ន