មកស្គាល់សមាសភាពមន្រ្តីកូរ៉េខាងជើង អង្គុយរួមតុប្រជុំកំពូលជាមួយ គីម ជុងអ៊ុន

  • 2018-06-12 02:54:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ត្រី​ជាន់ខ្ពស់​មួយ​ចំនួន​របស់​មេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុន បាន​អង្គុយ​រួម​តុ​ប្រជុំ​កំពូល​ជាមួយ​លោក និង ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ នា​ព្រឹក​ថ្ងៃ​អង្គារ ទី១២ ខែ​មិថុនា ឆ្នាំ២០១៨ នេះ។

គេ​សង្កេត​ឃើញ​វត្តមាន​គណៈកម្មាធិការ​មជ្ឈិម​បក្ស លោក Kim Yong Chol ដែល​ជា​អ្នក​ការ​ទូត​កំពូល​របស់​ទីក្រុង​ព្យុងយ៉ាង។ លោក Kim Yong Chol គឺ​ជា​អ្នក​ជួប​ជាមួយ លោក ត្រាំ កាល​ពី​ដើម​ខែ​មិថុនា ដើម្បី​នាំ​សារ​របស់ លោក គីម។

ជាមួយ​គ្នា​នេះ កិច្ចប្រជុំ​កំពូល​ខាង​លើ​ត្រូវ​បាន​ចូល​រួម​ដោយ លោក Ri Yong Ho រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​របស់​កូរ៉េខាងជើង និង លោក Ri Su Yong អនុប្រធាន​គណៈកម្មាធិការ​កណ្ដាល​នៃ​គណបក្ស​ពលករ​កូរ៉េ។

ចំណែក​ឯ​ប្អូនស្រី​មេដឹកនាំ​កូរ៉េខាងជើង គឺ លោកស្រី Kim Yo Jong ដែល​ធ្លាប់​ចូល​រួម​ជាមួយ​បងប្រុស​ក្នុង​កិច្ចប្រជុំ​កំពូល​ជាមួយ មេដឹកនាំ​កូរ៉េខាងត្បូង​កាល​ពី​ខែ​មេសា គឺ​គ្មាន​វត្តមាន​នៅ​ទី​នោះ​ឡើយ៕

លោក Kim Yong Chol ជួប​ជាមួយ លោក ត្រាំ កាល​ពី​ដើម​ខែ​មិថុនា

ចុច​អាន៖

ប្រភព៖ CNN   ប្រែ​សម្រួល៖ សេង ឡុង