ខ្ជិលខ្វល់រឿងអត់គូ ទំនេរពីសិល្បៈមិនទាន់ Aum ​កេណ្ឌគ្នាទៅធ្វើបុណ្យភ្លែត

  • 2018-06-12 04:36:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិត​ជា​សម​ជា​តារា​ស្រី​ចិត្ត​ធម៌​មែន​ ក្រៅ​ពី​មាន​ក្ដី​មេត្តា​ចំពោះ​សត្វ​ហើយ Aum Patchrapa ក៏​តែង​ចំណាយ​ពេល​មាន​តម្លៃ​ពី​ការងារ​សិល្បៈ​ ទៅ​ធ្វើ​បុណ្យ​សាង​កុសល​ជា​រឿយៗ​ដែរ ដោយមិនបាន​ខ្វល់​គិត​បញ្ហាគូស្រករឡើយ។

កាល​ពី​ថ្ងៃ​ទី​ ១០​ ខែ​មិថុនា ឆ្នាំ២០១៨ តារា​ស្រី​លំដាប់​កំពូល​ប្រចាំ​ប្រទេស​ថៃ​ Aum Patchrapa បាន​ចូល​រួម​ជាមួយ​ក្រុម​ការងារ​ស្ម័គ្រ​ចិត្ត​ធ្វើ​សកម្មភាព​មនុស្ស​ធម៌​មួយ​ ដោយ​បាន​ចែក​អំណោយ​ដល់​ជន​ក្រីក្រ​ជា​ច្រើន​នាក់​នៅ​វត្ត​ Tha Ma ក្នុង​ស្រុក​ Krathum Baen ខេត្ត Samut Sakhon។ អំណោយ​ដែល​បាន​នាំ​មក​ជាមួយ​នោះ​រួម​មាន​គ្រឿង​ឧបភោគ​បរិភោគ​ និង​សម្ភារៈ​ប្រើ​ប្រាស់​ចំនួន​ ១ ០០​០សម្រាប់​ចែក​ជូន​ដល់​គ្រួសារ​ក្រីក្រ​ខ្វះ​ទីពឹង ក៏​ដូចជា​សិស្ស​ៗដែល​សិក្សា​នៅ​តំបន់​នោះ​។

ក្រៅពី​នេះ​ Aum និង​សប្បុរសជន​ផ្សេង​ទៀត​ក៏​មិន​ភ្លេច​ធ្វើ​បុណ្យ​ជាមួយ​ព្រះ​សង្ឃ​ដែរ ពោល​ពួកគេ​​បាន​យក​ទេយ្យទាន​ និង​បច្ច័យ​ប្រគេន​ព្រះសង្ឃ​ដែល​គង់​នៅ​ក្នុង​វត្ត​ Tha Mai ដើម្បី​ជា​កុសល​ផង​ដែរ៕

ប្រភព៖ posttoday   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម