ដំណឹងល្អ! ទីបំផុតថ្លៃសាំងនៅកម្ពុជា ចុះថោកទូទាំងប្រទេសហើយ

  • 2018-06-12 04:43:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​ពាណិជ្ជកម្ម​ ​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ ​ស្ដីពីការ​កំណត់​តម្លៃ​លក់​រាយ​ប្រេង​សាំង​​ធម្មតានៅ​តាម​ស្ថានីយ​ គឺ ៤ ២០០រៀលក្នុង ១លីត្រ ដោយកាល​ពីសប្ដាហ៍មុន ៤ ៣០០រៀលក្នុងមួយលីត្រ។ ក្រសួង​បញ្ជាក់ថា ​តម្លៃនេះ ​ត្រូវ​ចាប់​អនុវត្តន៍​ដល់ថ្ងៃ​ទី១២ដល់ ២១ មិថុនា ​ឆ្នាំ​២០១៨។

គួរ​ជម្រាប​ជូន​ថា និន្នាការ​តម្លៃ​ប្រេង​ឥន្ធនៈ​នៅ​លើ​ពិភពលោក​កំពុង​ឡើង​ថ្លៃ ជា​បន្ត​បន្ទាប់។ ចំណែក​ឯ​ប្រទេស​ដែល​នាំ​ចូល​ប្រេង​ឥន្ធនៈ​ពី​ទីផ្សារ​អន្តរជាតិ ក៏​ត្រូវ​លក់​បន្ត​ក្នុង​តម្លៃ​មួយ ទៅ​តាម​ការ​កើន​ឡើង​នោះ​ដែរ។ ជាក់​ស្ដែង​នៅ​កម្ពុជា បច្ចុប្បន្ន​តម្លៃ​ប្រេង​ឥន្ធនៈ​កំពុង​បន្ត​កើន​ឡើង​ជា​លំដាប់។ តម្លៃ​ប្រេង​ឥន្ធនៈ​កើន​ឡើង​ នោះ​នាំ​ឲ្យ​តម្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ​ឡើង​ថ្លៃ​កាន់​តែ​ខ្ពស់​ដូច​គ្នា។

នៅ​កម្ពុជា ដើម្បី​ទប់​ស្កាត់​បញ្ហា​នេះ រដ្ឋាភិបាល​បាន​ចូលរួម​ក្នុង​ការ​កំណត់​ថ្លៃ ឲ្យ​បណ្ដា​ស្ថានីយ​នានា​ទូទាំង​ប្រទេស ក្នុង​ការ​លក់​ចេញ ដោយ​ចូលរួម​ពី​ក្រសួង​ពាណិជ្ជកម្ម ក្រសួង​​សេដ្ឋកិច្ច និង​ក្រសួង​រ៉ែ។ នេះ​ជា​ដំណោះ​ស្រាយ​មួយ ដើម្បី​កុំ​ឲ្យ​អ្នក​ផ្គត់ផ្គង់​យក​លេស​ថា​សាំង​អន្តរជាតិ​ថ្លៃ ហើយ​កំណត់​តម្លៃ​តាម​តែ​ចិត្ត​ខ្លួន​ឯង។ នៅ​កម្ពុជា រដ្ឋាភិបាល​កំណត់​តម្លៃ​សាំង​ធ្វើ​ឡើង​១០​ថ្ងៃ​ម្ដង ឬ​៣​ដង​ក្នុង​១ខែ៕

អត្ថបទ៖ វឌ្ឍនៈ