មកមើលហត្ថលេខា ដូណាល់ ត្រាំ និង គីម ជុងអ៊ុន មានរូបរាងយ៉ាងណា?

  • 2018-06-12 06:47:02
  • ចំនួនមតិ

ចន្លោះមិនឃើញ

នា​រសៀល​ថ្ងៃ​អង្គារ ទី១២ ខែ​មិថុនា ឆ្នាំ២០១៨ នេះ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និង មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រួម​គ្នា​ហើយ ក្រោយ​បញ្ចប់​កិច្ច​ប្រជុំ​កាល​ពី​ព្រឹក​មិញ។

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និង មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រួម​គ្នា​ហើយ (រូបភាព៖ Kley Kley)

ជាមួយ​គ្នា​នេះ​ដែរ លោក ត្រាំ បាន​បញ្ជាក់​ថា កិច្ចព្រមព្រៀង​នេះ​ជា​កិច្ចព្រមព្រៀង​គ្រប់​ជ្រុងជ្រោយ។ លោក ត្រាំ ក៏​បាន​អរគុណ​លោក គីម ជុងអ៊ុន ផង​ដែរ ដែល​បាន​ចំណាយ​ពេល​ពេលវេលា​របស់​លោក ចូលរួម​កិច្ចប្រជុំ​ជា​ប្រវត្តិសាស្ត្រ​នេះ។

ខាង​ក្រោម​នេះ​គឺ​ជា​ស្នាម​ហត្ថលេខា​របស់​ដូណាល់ ត្រាំ និង គីម ជុងអ៊ុន៖

  • ដូណាល់ ត្រាំ
  • គីម ជុងអ៊ុន

សូម​បញ្ជាក់​ថា លោក ត្រាំ នឹង​ត្រូវ​ធ្វើ​សន្និសីទ​កាសែត​នៅ​វេលា​ម៉ោង ២កន្លះ (ម៉ោង​នៅ​សិង្ហបុរី) ត្រូវ​នឹង​ម៉ោង ១កន្លះនៅកម្ពុជា ខណៈ​យន្តហោះ​ដឹក​ប្រធានាធិបតី​អាមេរិក Air Force One បាន​កំណត់​ចាកចេញ​ពី​សិង្ហបុរី នៅ​វេលា​ម៉ោង ៧យប់ (ម៉ោង​នៅ​សិង្ហបុរី)៕

វីដេអូ​លោក ដូណាល់ ត្រាំ និង​លោក គីម ជុងអ៊ុន ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​រួម​គ្នា

ចុច​អាន៖


ប្រភព៖ CNN   ប្រែ​សម្រួល៖ សេង ឡុង