ឌុច លីដា ទម្លាយ​មូលហេតុ​មួយធ្វើ​ឲ្យ​នាង​មាន​សន្ទុះ​ទីផ្សារ

  • 2018-06-13 02:59:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជា​ប្រិយ​ភាព​របស់​តារា​សម្ដែង​កញ្ញា ឌុច លីដា បាន​ហក់​ឡើង​ខ្លាំង​គួរ​ឱ្យ​​កត់​សម្គាល់​ក្នុង​មួយ​រយៈ​ចុង​ក្រោយ​នេះ ដោយ​មាន​ស្នាដៃ​ធំៗ​ក្នុង​ភាពយន្ត​ជា​ច្រើន ទាំង​រឿង​ដុំ និង​រឿង​ភាគ។ ទន្ទឹម​នឹង​ភាព​ល្បី​ល្បាញ មាន​អ្នក​ផ្ដល់​មតិ​ឲ្យ​នាង កាត់​បន្ថយ​ភាព​សិច​ស៊ី ធ្វើ​ជា​តារា​គំរូ​ល្អ​ម្នាក់ ដើម្បី​ស័ក្កិសម​នឹង​កេរ្តិ៍​ឈ្មោះ។

ទោះ​បី​ជា​យ៉ាង​ណា តួឯក​ស្រី​រឿង “ស្បែក​គង់” បញ្ជាក់​ថា កញ្ញា​នៅ​តែ​ទុក​ភាព​សិចស៊ី ដែល​នាង​តែង​ធ្វើ​កន្លង​មក គឺ​ជា​ចំណុច​ចម្បង មិន​អាច​អត់​បាន​បន្ត​ទៀត ដោយ​មិន​រា​រែក​ឡើយ។ ហេតុផល​នាំ​ឲ្យ ឌុច លីដា លើក​ឡើង​ដូច្នេះ ព្រោះ​កញ្ញា​យល់​ថា ភាព​សិច​ស៊ី​នេះ ជា​អ្វី​ដែល​កញ្ញា​ស្រលាញ់ និង​ចូល​ចិត្ត ហើយ​ប្រជាប្រិយភាព​របស់​ខ្លួន​មួយ​ផ្នែក ក៏​ទទួល​បាន​ពី​ការ​ហ៊ាន​សម្ដែង​សិច​ស៊ី​នេះ​ដែរ។

ទោះ​​ជា​បែប​នេះ​ក្ដី តារា​សម្ដែង​កំពុង​មាន​ទីផ្សារ អះ​អាង​ថា កញ្ញា​មិន​ធ្វើ​ឲ្យ​ហួស​ទំនៀម​ទម្លាប់់​ប្រពៃណី​របស់​ខ្មែរ ឬ​អាច​ហ៊ាន​បញ្ចេញ​ដូច​បរទេស​នោះ​ដែរ។ ការ​សម្ដែង​ខ្លះ​ដែល​អាច​បញ្ចេញ​ភាព​សិចស៊ី​ខ្លាំង​ប៉ះ​ពាល់​ដល់​អារម្មណ៍​ទស្សនិក​ជន ក៏​កញ្ញា​តែង​បដិសេធ​ថត​នា​ពេល​ថ្មីៗ​នេះ។

បន្ទាប់​ពី​ហ៊ាន​បញ្ចេញ​ល្វែង​លើ​ក្នុង​រឿង ”ស្បែក​គង់” មក កញ្ញា ឌុច លីដា បាន​ទទួល​រង​ព្យុះ​រិះគន់ និង​ចាប់​ផ្ដើម​មាន​សន្ទុះ​ទីផ្សារ​ខ្លាំង រហូត​ដល់​ពេល​បច្ចុប្បន្ន។ ទីផ្សារ​ភាព​យន្ត​របស់​កញ្ញា ហាក់​មិន​ចាញ់​តារា​ល្បីៗ​មួយ​ចំនួន​ទេ ដោយ​តារា​រូប​នេះ អាច​សម្ដែង​បាន​ល្អ ជា​ពិសេស​ការ​ហ៊ាន​បញ្ចេញ​ភាព​សិច​ស៊ី​តែ​ម្ដង៕

អត្ថបទ៖ ដេត ធន្នី

អត្ថបទពេញនិយម
អត្ថបទថ្មី