ចេញភ្លាមភ័យឡើងញ័រ តែដល់ច្រៀង​ស្រែកខ្លាំងដូចតោ​កំណាច ឆក់បានប៊ូតុងមាសដូចចិត្ត

  • 2018-06-13 03:27:18
  • ចំនួនមតិ

ចន្លោះមិនឃើញ

ក្មេង​ស្រី​វ័យ​១៣​ឆ្នាំ​ម្នាក់​បាន​ធ្វើ​ឲ្យ​ឆាក​ប្រកួត​សកមត្ថភាព​ America's Got Talent ពោរពេញ​ទៅ​ដោយ​​​សម្រែក​​ហ៊ោ​កញ្ជ្រៀវ ពេញ​ស្ទូឌីយោក្នុង​វគ្គ Audition សប្ដាហ៍ទី៣។

បេក្ខនារី​ដែល​ចេញ​មក​ភ្លាម​ភ័យ​ឡើង​ញ័រ​ខ្លួន និង​ស្ងៀមស្ងាត់​បំផុត​មាន​ឈ្មោះ​ Courtney Hadwin បាន​បង្ហាញ​សមត្ថភាព​ច្រៀង​ចង្វាក់​បែប​ Rock​ ដ៏​មាន​កម្លាំង​អស្ចារ្យ​មិន​គួរ​ឲ្យ​ជឿ​ទៅ​កាន់​មហាជន​គ្រប់​គ្នា​បាន​ឃើញ។

នាង​បាន​ក្លាយ​ជា​មនុស្ស​ ២​នាក់​ផ្សេង​គ្នា​ មុន​និង​អំឡុង​ពេល​ច្រៀង រហូត​ធ្វើ​ឲ្យ​គណៈកម្មការ​ Simon Cowell បាន​ភ្លាត់​មាត់​ថា​ Courtney ប្រៀប​ដូច​ជា​សត្វ​តោ ពេល​ច្រៀង។ ក្មេង​ស្រី​រូបនេះ​មានសមត្ថភាព​ពិសេស​មិន​គួរ​ឲ្យ​ជឿ ជាហេតុ​គណៈកម្មការ​ Howie Mandel អត់​ទ្រាំ​មិន​គោះ​ប៊ូតុង​មាស​ឲ្យ​មិន​បាន។ ប៊ូតុង​មាស​នេះ​នឹង​នាំ​ Courtney ទៅ​កាន់​វគ្គ​ផ្សាយ​ផ្ទាល់​តែ​ម្ដង​ ដោយ​មិន​ចាំ​បាច់​ឆ្លង​កាត់​វគ្គ​ជម្រុះ​ផ្សេង​ទៀត​ឡើយ៕

ទស្សនា​ការ​សម្ដែង​ដូច​ខាង​ក្រោម៖


អត្ថបទ៖ យី សុធារី