Mbappe រង​របួស​បង្ក​ក្ដី​បារម្ភ​​សម្រាប់​ជម្រើស​ជាតិ​បារាំង​

  • 2018-06-13 04:08:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Kylian Mbappe បាន​រង​របួស​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ធ្វើ​ឲ្យ​បារាំង​កើត​ក្ដី​បារម្ភ​ស្រប​ពេល​ព្រឹត្តិការណ៍​ World Cup កាន់​តែ​ខិត​ជិត​មែនទែន​ហើយ។​

ខ្សែ​ប្រយុទ្ធ​ឆ្នើម​វ័យ​១៩​ឆ្នាំ​មាន​បញ្ហា​​ក.ជើង​អំឡុង​ពេល​ហ្វឹកហាត់​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ក្រោយ​ប៉ះ​ទង្គិច​ជាមួយ​មិត្ត​រួម​ក្រុម​កីឡាករ​​ Adil Rami។ ក្រុម​លោក​ Didier Deschamps បាន​បោះ​ជុំរុំ​ហ្វឹកហាត់​នៅ​កីឡដ្ឋានGlebovets មុន​ពេល​បារាំង​បើក​ឆាក​ប៉ះ​អូស្ត្រាលី​ក្នុង​​ពូល​ C នៅ​ថ្ងៃ​សៅរ៍​។​​

មិន​ទាន់​មាន​ព័ត៌មាន​ច្បាស់លាស់​ណា​មួយ​បញ្ជាក់​ថា​ Mbappe នឹង​មាន​របួស​​ធ្ងន់ធ្ងរ​ឬ​អត់​ទេ​ ប៉ុន្តែ​រូបភាព​ដែល​ថត​បាន​ដោយ​អ្នក​សារព័ត៌មាន​បង្ហាញ​ពី​សកម្មភាព​ដេកដួល​របស់​ខ្សែ​ប្រយុទ្ធ​មក​ពី​ក្រុម​ Paris Saint-Germain ហាក់​ឈឺ​ចាប់​ខ្លាំង​ ​ដោយ​​បាន​ដើរ​ចេញ​ពី​ទីលាន​ហ្វឹកហាត់​នៅ​ប៉ុន្មាន​នាទី​បន្ទាប់។​

យ៉ាង​ណា​សាមី​ខ្លួន​បាន​បង្ហោះ​លើ​គណនី​ Twitter ថា​ ខ្លួន​មិន​មាន​បញ្ហា​ធ្ងន់ធ្ងរ​ទេ​គ្រាន់​ជា​ការ​ប៉ះ​គ្នា​ធម្មតា​ពេល​ហ្វឹកហាត់​ប៉ុណ្ណោះ៕

ប្រភព៖ Sky Sports   ប្រែសម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម