Toyota បណ្ដាក់ទុន ១ ពាន់​លាន​ដុល្លារ ​លើ​ក្រុមហ៊ុន​ Grab

  • 2018-06-13 04:12:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Toyota Motor របស់​ជប៉ុន​ នឹង​បណ្ដាក់​ទុន​ ១ ពាន់​លាន​ដុល្លារ​​លើ​ក្រុមហ៊ុន​ផ្ដល់​សេវា​ដឹក​ជញ្ជូន​ Grab ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី។

​​​​​​ការ​បណ្ដាក់​ទុន​នេះ​នឹង​អាច​ឲ្យ​ក្រុមហ៊ុន​ទាំង​ពីរ​ពង្រីក​​ភាព​ជា​ដៃ​គូ​របស់​ខ្លួន​ឲ្យ​​មាន​ទំហំ​កាន់​តែ​ធំ និង​​រិះរក​នូវ​យុទ្ធសាស្ត្រ​ថ្មីៗ​សម្រាប់​វាយ​លុក​លើ​ទីផ្សារ​នានា។ Grab បាន​និយាយ​ថា​​នេះ​ជា​ការ​បណ្ដាក់​ទុន​​ធំ​ជាង​គេ​​ពី​ក្រុមហ៊ុន​រថយន្ត​​មក​លើ​វិស័យ​ដឹក​ជញ្ជូន​នេះ ហើយ​នឹង​អនុញ្ញាត​ឲ្យ​​ក្រុមហ៊ុន​ខ្លួន​ពង្រីក​នូវ​សេវា​កម្ម​ជា​ច្រើន​បន្ថែម​ទៀត​ ដូច​ជា​សេវា​ដឹក​ជញ្ជូន​អាហារ និង ការ​ទូទាត់​តាម​អេឡិចត្រូនិក​ជា​ដើម។

គួរ​ដឹង​ដែរ​ថា​​កាល​ពី​​ចុង​ខែ​មីនា​កន្លង​ទៅ​ Grab បាន​ពង្រីក​ទីផ្សារ​របស់​ខ្លួន​ឲ្យ​កាន់​តែ​ធំ​មួយ​កម្រិត​ទៀត តាម​រយៈ​ការ​ទិញ​យក​ចំណែក​ទីផ្សារ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​របស់​ក្រុមហ៊ុន​ Uber ដែល​ជា​គូ​ប្រជែង ​ក្នុង​​នោះ​រួម​មាន​ប្រទេស​កម្ពុជា, ឥណ្ឌូណេស៊ី​, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, សិង្ហបុរី, ថៃ និង វៀតណាម​ផង​ដែរ៕​​​​​

ប្រភព៖ CNBC   ប្រែ​សម្រួល៖ សុខហេង