បើ​មាន​កូន​​វិវឌ្ឍ​យឺត​មិន​ប្រក្រតី ថ្នាក់​បង្រៀន​ពិសេស​នេះ​ជួយ​បាន ​ឥលូវ​​មាន​ចុះ​តម្លៃ​ពិសេស​ទៀត​​

  • 2018-06-13 04:48:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​​ជោគជ័យ​លើ​​ថ្នាក់​បង្រៀន​ភាសា​ចិន ឥឡូវ​​​សាលាមត្តេយ្យ​អន្តរជាតិស្តង់​ដារ​សិង្ហបុរី My Little Pumpkin បាន​បើក​ថ្នាក់​ថ្មី​មួយ​ទៀត​ហើយ​ ដោយ​ផ្ដោត​សំខាន់​លើ​ការ​បង្រៀន​កុមារ​ដែល​ត្រូវ​ការ​ជំនួយ​ពិសេស ឬ​វិវឌ្ឍ​យឺត​ជាង​ធម្មតា ឲ្យ​ទទួល​បាន​ការ​អប់រំ និង​បង្ហាត់​បង្រៀន​ត្រឹម​ត្រូវ​ ស្រប​នឹង​លក្ខខណ្ឌ​សុខភាព​របស់​ពួកគេ ដូចជា ពិបាក​និយាយ (Speak delay)​ មិន​ចេះ​ប្រើ​ដៃ​ ឬ​ជើង លេង​ច្រើន​ជ្រុល (Hyper active) និង អូធីសីម (Autistic) ជា​ដើម។

«ប្រសិន​បើ​អ្នក​មាន​កូន​ចាប់​ពី​អាយុ​ ៣ឆ្នាំ​ឡើង​ទៅ ហើយ​សង្កេត​ឃើញ​ថា​គេ​ហាក់​ដូចជា​​​មិន​ប្រក្រតី​ ដូច​ជា​ មិន​និយាយ​ទាល់​តែ​សោះ មិន​អើពើ​រវល់​នឹង​មនុស្ស​ជុំវិញ​ខ្លួន អសមត្ថភាព​ប្រើ​ដៃ​ ឬ​ជើង មួម៉ៅ​ឆេវ​ឆាវ​គ្រប់​ពេល សូម​មក​ពិភាក្សា​ជាមួយ​យើង ព្រោះ​បញ្ហា​នេះ​អាច​ប្រសើរ​ឡើង ​ប្រសិន​បើ​យើង​ដោះ​ស្រាយ​វា​បាន​កាន់​តែ​ឆាប់»។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​គ្រូ​ជំនាញ​បង្រៀន​ថ្នាក់​ពិសេស កញ្ញា​ Maybelle G. Arca ដែល​មាន​បទពិសោធន៍​បង្រៀន​​ ៤ឆ្នាំ និង​សញ្ញាប័ត្រ​ផ្នែក Special Education ពី​ហ្វីលីពីន។

​អ្នក​គ្រូ​បញ្ជាក់​បន្ថែម​ថា៖ «នេះ​ជា​ការ​បង្រៀន​ពិសេស​បំផុត ក្នុង​ថ្នាក់​មាន​តែ​​គ្រូ​ម្នាក់ ទល់​នឹង​សិស្ស​ម្នាក់​ប៉ុណ្ណោះ ព្រោះ​សិស្ស​ដែល​​ត្រូវ​ការ​ជំនួយ​ពិសេស ត្រូវ​បង្រៀន​តាម​របៀប​ខុស​ៗ​គ្នា។ មុន​ចាប់​ផ្ដើម​បង្រៀន​យើង​ត្រូវ​មើល Medical Report របស់​សិស្ស​ម្នាក់ ឲ្យ​ច្បាស់​ពី​ស្ថានភាព​សុខភាព​របស់​ពួក​គេ​ ដើម្បី​រៀប​ចំ​កម្មវិធី​រៀន​ទៅ​តាម​នោះ»។

ថ្នាក់​ពិសេស​នេះ​បាន​បើក​តាំង​ពី​ខែ​មេសា​មក​ម្ល៉េះ មក​ដល់​ពេល​នេះ​មាន​សិស្ស​​ចំនួន ៨នាក់​ហើយ​កំពុង​រៀន​នៅ​ម៉ោង​ខុស​ៗ​គ្នា​ជា​រៀង​រាល់​ថ្ងៃ​ ពី​ថ្ងៃ​ចន្ទ ដល់​សុក្រ ចាប់​ពី​ម៉ោង ២​រសៀល ដល់​ម៉ោង ៥ល្ងាច។

លោក​ស្រី Vanessa អគ្គនាយិកា​នៃ My Little Pumpkin បាន​ឲ្យ​ដឹង​ថា​៖«យើង​យល់​ច្បាស់​ពី​ការ​លំបាក​របស់​ឪពុក​ម្ដាយ​ដែល​មាន​កូន​កំពុង​មាន​បញ្ហា​ទាំង​នេះ ម្យ៉ាង​នៅ​កម្ពុជា​ក៏​មិន​ទាន់​មាន​ថ្នាក់​បង្រៀន​ពិសេស​សម្រាប់​ពួក​គេ​ច្រើន​នៅ​ឡើយ។ ដូច្នេះ​សម្រាប់​ថ្នាក់​ពិសេស​នេះ យើង​មិន​គិត​កម្រៃ​បន្ថែម​ឡើយ ​ព្រោះ​យើង​ចង់​ផ្ដល់​ឲ្យ​កុមារ​នូវ​ការ​អប់រំ​ប្រកប​ដោយ​តុល្យភាព និង​មាន​គុណភាព​»។

ដំណឹង​ល្អ! អ្នក​នឹង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​ពិសេស​ដោយ​គ្រាន់​តែ ប្រាប់​សាលា​ថា​អ្នក​ទទួល​ព័ត៌មាន​នេះ​ពី SABAY

  • តម្លៃ​សិក្សា​ថ្នាក់​ពិសេស​រៀង​រាល់​ថ្ងៃ​សៅរ៍ គឺ ១ម៉ោង ១៨ដុល្លារ នឹង​ចុះ​មក​ត្រឹម ១៣ដុល្លារ​ក្នុង​១ម៉ោង ពេញ​មួយ​ឆមាស។

  • សម្រាប់​ថ្នាក់​មត្តេយ្យ​ទូទៅ​​នឹង​ចុះ​ថ្លៃ​ដល់​ទៅ​៥០% សម្រាប់​ការ​ចុះ​ឈ្មោះ​រៀន​ពេញ​មួយ​ឆ្នាំ ចំពោះ​សិស្ស ៥នាក់​ដំបូង​ប៉ុណ្ណោះ បន្ទាប់​ពី​នេះ​អ្នក​នឹង​ទទួល​បាន ២០% off ។

សូម​រួស​រាន់​ឡើង! ​ព័ត៌មាន​បន្ថែម សូម​ទាក់​ទង ទីតាំងសាលា​ផ្ទាល់​ ផ្ទះ​លេខ ៦៥ ផ្លូវ​៣១៣ កែង​នឹង ផ្លូវ​៥៦៦ សង្កាត់​បឹងកក់​១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ឬ លេខទូរស័ព្ទ 087 288 988

អត្ថបទ​ទាក់​ទង​!៖

ប្រព័ន្ធ​​តាម​ដាន​​ការ​លូត​លាស់​​កុមារ​​ដ៏​​ល្បី​​ឈ្មោះ​​«Little​Lives​»​មាន​​នៅ​​កម្ពុជា​​ហើយ

មក​តាម​ដាន​កម្មវិធី​ថ្មី ក្មេង​សិក្សា​ពេញ​ម៉ោង​មែន តែ​មិន​ចេះ​ធុញ

អត្ថបទ៖ ដេត លីដា