ធ្លាយរូប​ស្រាត​ភ្លាម បទ​ចម្រៀង​របស់ Justin Bieber លើ Spotify កើន​អ្នក​ស្ដាប់​ជាង ៦០០%

  • 2018-06-13 06:47:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ការ​ប្រារព្ធ​ពិធី​គម្រប់​ខួប ៦​ឆ្នាំ​ក្នុង​ប្រទេស​អូស្ត្រាលី កម្មវិធី Spotify Australia បាន​បញ្ចេញ​រូបភាព​កំប្លែង​ៗ​ជា​ច្រើន​លើ​កម្មវិធី​របស់​ពួក​គេ។ ក្នុង​ចំណោម​រូប​ទាំង​នោះ​ដែរ គឺ​មាន​បែក​ធ្លាយ​​​រូបភាព​អាក្រាត​កាយ​របស់​តារា​ចម្រៀង Justin Bieber ផង​ដែរ។

បើ​តាម​កម្មវិធី​ស្ដាប់​ចម្រៀង​មួយ​នេះ​ដែរ បាន​បញ្ជាក់​ទៀត​ថា ក្រោយ​រូបភាព​នោះ​ត្រូវ​បាន​បង្ហាញ បទ​ចម្រៀង​របស់ Justin Bieber លើ Spotify ទទួល​បាន​ការ​ចូល​ស្ដាប់​លើស​ពី​ការ​ស្មាន។ បើ​ធៀប​ទៅ​នឹង​សប្ដាហ៍​មុន​ៗ ការ​ចូល​ស្ដាប់​លើក​នេះ គឺ​ច្រើន​ជាង​ដល់​ទៅ​៧​ដង​ឯ​ណោះ។

គួរ​បញ្ជាក់​ដែរ​ថា រូបភាព​ដែល​បាន​បែក​ធ្លាយ​នោះ គឺ​ជា​រូបភាព​​របស់លោកស្រាតននលគោកដើរក្នុងកន្លែងស្នាក់នៅ​មួយលើ​កោះ Bora Bora កាល​ពី​ឆ្នាំ ២០១៥៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ អន សុភក្ត្រា