មកស្គាល់ សកលវិទ្យាល័យទាំង ៧ ដែលមហាសេដ្ឋីអាមេរិកធ្លាប់សិក្សា

  • 2018-06-13 07:07:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាម Wealth-X បង្ហាញ​ថា ចំនួន​មហាសេដ្ឋី​ក្នុង​ពិភពលោក​កើន​ឡើង​ជិត ១៥% ចាប់​ពី​ឆ្នាំ ២០១៦ ដល់ ២០១៧។ ក្នុង​នោះ​មហាសេដ្ឋី​មួយ​ចំនួន​បាន​បញ្ចប់​ការ​សិក្សា​ពី​សកលវិទ្យាល័យ​ល្បី​ៗ​ក្នុង​សហរដ្ឋ​អាមេរិក។

ខាងក្រោម​នេះ ​គឺ​ជា​សកលវិទ្យាល័យទាំង ៧ ដែលមហាសេដ្ឋីអាមេរិកធ្លាប់សិក្សា ៖

១. លោក Jeff Bezos សិក្សា​នៅ​សកលវិទ្យាល័យ Princeton

កំពូល​អ្នក​មាន​បំផុត​ក្នុង​ពិភពលោក និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Amazon បាន​បញ្ចប់​ការ​សិក្សា​ពី​សកល​វិទ្យាល័យ Princeton កាល​ពី​ឆ្នាំ ១៩៨៦ មុខ​ជំនាញ​វិស្វកម្ម​អគ្គិសនី និង​វិទ្យាសាស្ត្រ​កុំព្យូទ័រ។

២. លោក Bill Gates សិក្សា​នៅ​សកលវិទ្យាល័យ Harvard

ម្ចាស់​ក្រុមហ៊ុន Microsoft លោក Bill Gates ធ្លាប់​បាន​សិក្សា​នៅ​សកលវិទ្យាល័យ Harvard ប៉ុន្តែ​បាន​បោះបង់​ចោល​កាល​ពី​ឆ្នាំ ១៩៧៥។ ទោះ​បី​ជា​មិន​មាន​សញ្ញាប័ត្រ​ក៏​ពិត​មែន ប៉ុន្តែ​លោក​នៅ​តែ​អាច​ក្លាយ​ជា​អ្នក​មាន​បំផុត​មួយ​រូប​ក្នុង​ពិភពលោក។

៣. លោក Warren Buffett សិក្សា​នៅ​សកលវិទ្យាល័យ Nebraska

លោក Warren Buffett ធ្លាប់​បាន​សិក្សា​នៅ​សកលវិទ្យាល័យ Nebraska កាល​ពី​អំឡុង​ឆ្នាំ ១៩៤០ មុន​ពេល​បន្ត​ថ្នាក់​បណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​នៅ​សកលវិទ្យាល័យ Columbia។

៤. លោក Mark Zuckerberg សិក្សា​នៅ​សកលវិទ្យាល័យ Harvard

មេ​ក្រុមហ៊ុន Facebook រូប​នេះ បាន​បោះបង់​ការ​សិក្សា​​នៅ​សកលវិទ្យាល័យ Harvard កាល​ពី​ឆ្នាំ ២០០៥ បន្ទាប់​ពី​បញ្ចប់​ឆ្នាំ​ទី ២។ យ៉ាង​ណា​មិញ រយៈ​ពេល ១២​ឆ្នាំ​ក្រោយ​មក លោក​បាន​ទទួល​សញ្ញាប័ត្រ​កិត្តិយស​ពី​សកលវិទ្យាល័យ Harvard កាល​ពី​ឆ្នាំ ២០១៧។

៥. អ្នកស្រី Abigail Johnsonសិក្សានៅមហាវិទ្យាល័យ Hobart and William Smith

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សេវាកម្មហិរញ្ញវត្ថុ Fidelity រូប​នេះ បាន​បញ្ចប់​ការ​សិក្សា​ពី​មហាវិទ្យាល័យ Hobart and William Smith កាល​ពី​ឆ្នាំ ១៩៨៤។ សព្វ​ថ្ងៃ​អ្នក​ស្រី​គឺ​ជា​មហាសេដ្ឋី​មួយ​រូប​ជាមួយ​ទ្រព្យ​សម្បត្តិ​សរុប​ប្រមាណ ១៥,៩ ពាន់​លាន​ដុល្លារ។

៦. លោក Elon Musk សិក្សា​នៅ​សកលវិទ្យាល័យ Pennsylvania

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អវកាស​ដ៏​ល្បី​ល្បាញ SpaceX រូប​នេះ បាន​បញ្ចប់​ការ​សិក្សា​ពី​សកលវិទ្យាល័យ Pennsylvania និង​ទទួល​បាន​បរិញ្ញាបត្រ​វិទ្យាសាស្ត្រ​កាល​ពី​ឆ្នាំ ១៩៩៧។

៧. លោក Michael Bloomberg សិក្សា​នៅ​សកលវិទ្យាល័យ Johns Hopkins

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ ធ្លាប់​បាន​សិក្សា​នៅ​សកលវិទ្យាល័យ Johns Hopkins។ លើស​ពី​នេះ​ទៀត លោក​ក៏​ធ្លាប់​បាន​បរិច្ចាគ​លុយ​ជា​ច្រើន​លាន​ដុល្លារ​ដល់​សកលវិទ្យាល័យ ក្រោយ​ទទួល​ជោគជ័យ​ក្នុង​ជីវិត​ផង​ដែរ៕

ចុចអាន ៖

ប្រភព៖ Businessinsider   ប្រែសម្រួល ៖ រ័ត្ន