ក្ដៅៗ មេធាវី​ប្រកាស​ឲ្យ​ Angelina អនុញ្ញាត Brad Pitt ជួប​កូនៗ​ ឬ​​បាត់បង់​សិទ្ធិចិញ្ចឹម​កូន​ទាំង​ស្រុង

  • 2018-06-13 08:10:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

តារា​សម្ដែង Angelina អាច​ប្រឈម​មុខ​នឹង​ការ​បាត់​បង់​សិទ្ធិចិញ្ចឹម​កូន​ទាំង​៦​របស់​នាង ប្រសិន​ជា​នាង​នៅ​តែ​រឹង​ទទឹង​មិន​បង្ក​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ជួប​ជុំ​ជាមួយ​ឪពុក​របស់​ពួក​គេ។

បើ​យោង​ទៅ​តាម​ការ​រាយ​ការណ៍​ថ្មី​ បាន​ឲ្យ​ដឹង​ថា​ មេធាវី​នៅ​ក្នុង​ក្ដី​បណ្ដឹង​លែង​លះ​របស់​អតីតគូស្នេហ៍​មួយ​នេះ ជឿជាក់​ថា​វា​ពិត​ជា​មិន​ល្អ​ចំពោះ​កូនៗ​ពួក​គេ ប្រសិន​បើ​ Angie នៅ​តែ​ចចេស​មិន​ព្រម​ឲ្យ​កូន​ៗ​ជួប​គ្នា​ជាមួយ Brad។

ពេល​នេះ​មេធាវី​បាន​បញ្ចេញ​នូវ​លក្ខខណ្ឌ​​ទូរស័ព្ទ​ថ្មី​មួយ ដែល​អនុញ្ញាត​ឲ្យ​ Brad និយាយ​ទូរស័ព្ទ​ ឬ​ផ្ញើ​សារ​ទៅ​កាន់​កូនៗ ដោយ​មិន​មាន​ការ​ប៉ះ​ពាល់​ឬ​ដឹង​ឮពី Angie ទាំង​ស្រុង។

របាយ​ការណ៍​នោះ​បាន​បញ្ជាក់​ទៀត​ថា ចំពោះ​កាល​វិភាគ​ក្នុង​រដូវ​ក្ដៅ​នេះ Brad អាច​ជួប​កួនៗ​នៅ​ទីក្រុង​ឡុង​ចំនួន​ ១០​ថ្ងៃ​នៅ​ដើម​ និង​ពាក់​កណ្ដាល​ខែ​មិថុនា​នេះ។ លោក​អាច​ចំណាយ​ពេល​ជាមួយ​កូន​១​ឬ​២​រូប​ ក្នុង​រយៈ​ពេល​៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ។ នៅ​ចុង​ខែ​មិថុនា​នេះ​លោក​នឹង​ទទួល​បាន​ពេល ១០​ម៉ោង​ក្នុង​មួយ​ថ្ងៃ​។ បន្ទាប់​ពី​នោះ​​ នៅ​ពាក់​កណ្ដាល​ខែ​កក្កដា​លោក​នឹង​អាច​ជួប​កូនៗ​ក្នុង​រយៈ​ពេល​៤​ថ្ងៃ​ ហើយ​នៅ​ចុង​ខែ​កក្កដា​លោក​នឹង​អាច​ជួប​ជាមួយ​កូនៗ​នៅ​ Los Angeles រយៈ​ពេល​មួយ​អាទិត្យ។

អ្នក​ជំនាញ​ខាង​ផ្នែក​ចិត្តសាស្រ្ត​កុមារ​ម្នាក់​ ចាំ​បាច់​ត្រូវ​តែ​នៅ​ជាមួយ Brad នៅ​ពេល​លោក​ជួប​ជាមួយ​កូនៗ​នៅ​ទីក្រុង​ឡុង​ ដែល​ខណៈ​នេះ​ Angelina កំពុង​តែ​រក​ជួល​ផ្ទះ​ ព្រម​ទាំង​រៀប​ចំ​កាល​វិភាគ​ផ្សេងៗ​ដើម្បី​ឲ្យ​កូនៗ​ជួប​ជាមួយ​គ្រូពេទ្យ​ប្រចាំ​នៅ​កាលីហ្វ័រញ៉ា​ឲ្យ​ហើយ មុន​ធ្វើ​ដំណើរ​។

គូស​បញ្ជាក់​ថា​ពេល​ Brad ជួប​ជាមួយ​កូនៗ​នៅ​ទីក្រុង​ឡុង Angie មាន​សិទ្ធិទូរស័ព្ទ​ទៅកូនៗ​បាន​តែ​ម្ដង​តែ​ប៉ុណ្ណោះ។ ​​​​ប៉ុន្តែ​សម្រាប់​ Maddox វិញ​ គេអាច​សម្រេច​ចិត្ត​ខ្លួន​ឯង​ នូវ​ពេល​វេលា​ដែល​ខ្លួន​ចង់​ចំណាយ​ពេល​ជាមួយ​ឪពុក៕


ប្រភព៖ TMZ   ប្រែ​សម្រួល៖ ធារ៉ូ