Hotline សំខាន់៨ខ្សែ ជួយទាន់ចិត្តពេលអាសន្ន លេខខ្លះទូរសព្ទអស់លុយក៏ហៅចេញបាន

  • 2018-06-13 09:02:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រភព​ពី​ស្ថាប័ន​នានា​ទាំង​៨ ដែល​បម្រើ​សេវា​កម្ម​ដល់​សាធារណជន​ក្នុងស្រុក បាន​រៀបចំ​ប្រព័ន្ធ​ទូរសព្ទ​ថ្មី១ ដែល​មាន​ឈ្មោះ​ថា Hotline ដើម្បី​កាត់​បន្ថយ​ភាព​អសកម្ម​នានា បំពេញ​តម្រូវ​ការ​ ឬ​ផ្ដល់​ដំណោះ​ស្រាយ​នានា​ ក្នុង​ករណី​ចាំ​បាច់​។

ប្រជាពលរដ្ឋ​អាច​ហៅ​ចូល​លេខ​ទូរសព្ទ​ទាំង​នេះ​បាន ប្រសិន​បើ​មាន​បញ្ហា​បន្ទាន់​ រយៈ​២៤​ម៉ោង លើ​២៤​ម៉ោង។ កាន់​តែ​ពិសេស មាន​លេខ​ខ្លះ​អាច​ហៅ​ចូល​បាន និង​សុំ​ជំនួយ​ផ្នែក​សេវាកម្ម​ទាន់ចិត្ត ទោះ​ទូរសព្ទ​បងប្អូន​គ្មាន​លុយ​ហៅ​ចេញ​ក៏​ដោយ។

ថ្ងៃ​នេះ​ក្រុម​ការងារ Sabay សុំ​ជម្រាប​ជូន​លេខ​ទូរសព្ទ​សំខាន់​ៗ​ទាំង៨​ខ្សែ។ ១. Hotline ១២៩៨

របស់​អគ្គិសនី​កម្ពុជា ហៅ​កាត់ EDC។ ប្រជាពលរដ្ឋ​អាច​ទាក់​ទង​នឹង​បញ្ហា​ចរន្ត​អគ្គិសនី និង​សំណូមពរ​នានា។

២. Hotline ១២៨៦

របស់ ​បេឡា​ជាតិ​របប​សន្តិ​សុខ​សង្គម ហៅ​កាត់ បសស។ ជា​លេខ​ពិសេស អាច​ទាក់ទង​បាន​គ្រប់​ពេល ទោះ​ទូរសព្ទ​គ្មាន​លុយ​ហៅ​ចេញ​បាន សម្រួល​ជូន​សាធារណជន និង​កម្មករ កម្មការិនី។

៣. Hotline ១២៨២

របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ហៅ​កាត់ ACU។ អាច​ផ្ដល់​ព័ត៌មាន​ទាក់ទង អំពើពុករលួយ ឬ​ចង់​រាយការណ៍​ពី​ភាព​អសកម្ម​ផ្សេងៗ។

៤. Hotline ០១២ ៩៩៩ ៩៩៩ និង​លេខ ​០៩៧ ៩៧៩៧ ៣៣៩

​របស់​ស្នង​ការដ្ឋាន​រាជ​ធានី​ភ្នំពេញ។ ​បើ​សមត្ថកិច្ច ធ្វើ​ខុស​ច្បាប់ ផាក​ពិន័យ​បទ​ល្មើស​ចរាចរណ៍ គ្មាន​ចេញ​វិក្កយបត្រ​ ប្រើ​ពាក្យ​សំឡុត​យក​ម៉ូតូ​ឬ ​រថយន្ត​ទៅ​ស្នងការដ្ឋាន ដើម្បី​ជា​ការ​ទារ​ប្រាក់​បន្ថែម។​ ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ប្ដឹង ឬ​ផ្ដល់​ដំណឹង​ដល់​ស្នង​ការដ្ឋាន​រាជ​ធានី​ភ្នំពេញ ​ លេខ​នេះ​ទាក់ទង​បាន​មិន​គិត​ថ្លៃ​​។

៥.លេខ ៦៦៦

ករណី​មាន​អគ្គិភ័យ អាច​ទាក់ទង​បន្ទាន់​ទៅ​កាន់​ឡាន​ពន្លត់​អគ្គិភ័យ។

៦. លេខ១១៩ 

សុំ​ជំនួយ​រថយន្ត​ឡាន​ពេទ្យ​សង្គ្រោះ​បន្ទាន់

៧. លេខ ១១៧ / ១១៨

អគ្គស្នងការ​ការ​នគរបាល​ជាតិ លេខ​ប្រចាំ​បញ្ជា​

៨. រដ្ឋាករស្វ័យទឹកក្រុងភ្នំពេញ

០២៣ ៦៣៥ ៨០៨០ សេវា២៤ម៉ោង ០២៣ ៦២៥ ០៧០៧ សេវា២៤ម៉ោង ករណី​ទឹក​ធ្លាយ។

អត្ថបទ៖ ពៅ រក្សា