រ៉ូ​លីន​ ជឿ​ជាក់​១០០% តា​ប៊ុយ​ គ្មាន​ថ្ងៃ​យក​ សុភ័ក្រ្ក កុ​សុ​ម៉ា

  • 2018-06-14 01:40:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​អ្នក​គាំ​ទ្រ​ចង់​ឲ្យ​ តា​ប៊ុយ និង សុភ័ក្រ កុ​សុ​ម៉ា ក្លាយ​ជា​គូ​ស្នេហ៍​នឹង​គ្នា​ពិត​ៗ ស្រាប់​តែ ​រ៉ូលីន​​​ជា​ដៃ​គូ​​របស់​តា​ប៊ុយ​ម្នាក់​ដែរ ប្រាប់​ដោយ​មាន​ទំនុក​ចិត្ត​ថា តា​ប៊ុយ​គ្មាន​ថ្ងៃ​យក ​សុភ័ក្រ្ក​ កុ​សុ​ម៉ា ​ឡើយ។

​ឆ្លើយ​តប​នឹង​ភាព​ជឿ​ជាក់​១០០% នេះ​ រ៉ូ​លីន​ក៏​បញ្ជាក់​ថា ​តាម​ពិត​ទៅ មិន​មែន​តែ​ កុ​សុ​ម៉ា​ទេ ​​ដែល​តា​ប៊ុយ​មិន​យក សូម្បី​រ៉ូ​លីន​ផ្ទាល់ ក៏​តា​ប៊ុយ​មិន​យក​ដូច​គ្នា (សើច)។ “​គ្មាន​ថ្ងៃ​ តា​ប៊ុយ​យក​សុភ័ក្រ្ក​ កុសុម៉ា​ទេ ជឿ​បង​ទៅ បង​ជឿ​ជាក់​១០០% "។

រ៉ូ​លីន​ ត្រូវ​គេ​ចាត់​ទុក​ថា​ ជា​អ្នក​ស្រី​ទី​១​ ចំណែក​ កុ​សុ​ម៉ា​វិញ​ជា​អ្នក​ស្រី​ទី២របស់​តា​ប៊ុយ ហើយ​អ្នក​គាំ​ទ្រ​រៀង​ៗ​ខ្លួន សុទ្ធ​តែ​ផ្ញើសា​គំរាម​តា​ប៊ុយ រហូត​ពិធី​ករ​កូន​កាត់​ចិន​រូប​នេះ​ ឲ្យ​អ្នក​គាំទ្រ​បោះ​ឆ្នោត។ ទោះ​ជា​យ៉ាង​ណា រ៉ូ​លីន​ និយាយ​ថា រឿង​បោះ​ឆ្នោត​នេះ​ ខ្លួន​ដឹង​តែ​មិន​អាច​ឈ្នះ​កុ​សុ​ម៉ា​បាន​ឡើយ ។

រូបភាព៖ FB taboi

នៅ​ពេល​សួរ​ថា បើ​ថ្ងៃ​ណា​មួយ​​ ​រឿង​រៀប​ការ​របស់​តា​ប៊ុយ​ជា​មួយ​កុ​សុ​ម៉ា​កើត​ឡើង​ពិត​មែន តើ ​រ៉ូ​លីន មាន​អារម្មណ៍​យ៉ាង​ណា? តារា​ពហុ​ជំនាញ​ពូ​កែ​បង្កើត​សំណើច​ដល់​ទស្សនិកជន​​រូប​នេះ ឆ្លើយ​ថា នឹង​ចង​ដៃ​ឲ្យច្រើន​ៗ ហើយ​បើ​និយាយ​ពី​អារម្មណ៍​វិញ​គឺ​ធម្មតា គ្មាន​ខឹង ឬ​ ប្រច័ណ្ឌ​អី​ទាំងអស់​ មានតែចូលរួមត្រេកអរទៅវិញនោះទេ ព្រោះ​ពី​ដើម​មក​ ទំនាក់​ទំនង​រវាង​ខ្លួន និង​តា​ប៊ុយ គឺ​ស្រលាញ់​គ្នា​ដូច​បង​ប្អូន​បង្កើត៕​​

អត្ថបទ៖ លឹម សុនា