ម៉ែយ៉ាងម៉េចកូនអ៊ីចឹង! ស្ទីលតែងខ្លួន​ដូចៗគ្នារបស់ Gubgib និងកូនកំពុង​ល្បីពេញប្រទេស

  • 2018-06-14 00:00:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

ម្ដាយ​កូន​ ២​នាក់​ដែល​សុទ្ធ​សឹង​ជា​តារា​កំពុង​មាន​ប្រជាប្រិយភាព​ពេញ​ប្រទេស​ថៃ គឺ​ Gubgib និង​ BaoBao ទទួល​បាន​ក្ដី​ស្រឡាញ់​ជា​ច្រើន​ពី​សំណាក់​អ្នក​គាំទ្រ​មិនត្រឹម​តែ​ភាព​ក្រមិចក្រមើម​ ប៉ុន្តែ​ក៏​ដោយសារ​ការ​តុបតែង​ខ្លួន​ដូចគ្នា​របស់​ពួកគេ​ដែរ។

ពេល​ទៅ​ណា​មក​ណា​ម្ដង​ៗ Gubgib ជានិច្ច​កាល​តែង​ខ្លួន​យ៉ាង​មាន​របៀបរៀបរយ​ ទាន់​សម័យ​កាល​កំពុង​ពេញ​និយម។ ក្នុង​នោះ​នាង​ក៏​មិន​ភ្លេច​រៀបចំ​ឲ្យ​កូន​ស្រី​ដ៏​ឆ្លាត​របស់​នាង​ Bao Bao ឲ្យ​លេច​ធ្លោ​មិន​ចាញ់គ្នា​ដែរ។ ជាទូទៅ​គេ​តែង​សង្កេត​ឃើញ​ថា​ បើ​ម្ដាយ​ស្លៀកពាក់​ឈុត​ពណ៌​អ្វី​ នោះ​កូន​ស្រី​ក៏​ត្រូវ​លេង​ខ្លួន​ឲ្យ​ដូច​ដែរ។

នេះ​ជា​ចំណី​ភ្នែក​គួរ​ឲ្យ​ចាប់​អារម្មណ៍​ ហើយ​ក៏ពេញ​និយម​គួរសម​ដែរ​នា​សម័យ​បច្ចុប្បន្ន។ អ្នកម្ដាយ​មួយ​ចំនួន​តែង​ប្រាថ្នា​ធ្វើ​បែប​នេះ​ ពេល​មាន​កូន ពិសេស​កូនស្រី​ ព្រោះ​ឈុត​ជាគូ​នេះ​ពិត​ជា​ស្ដែង​បញ្ជាក់​ពី​ក្ដី​ស្រឡាញ់​មិន​អាច​ខ្វះ​គ្នា​បាន​របស់​ម្ដាយ​កូន​មាន​ចំពោះ​គ្នា៕

ទស្សនាដោយ​រីករាយ​រូបភាព​ដូច​ខាងក្រោម៖


ប្រភព៖ Instagram   ប្រែ​សម្រួល៖ យី សុធារី