Disney បញ្ចេញ​ Teaser Trailer ភាពយន្ត​កូន​ដំរី​ "Dumbo” បញ្ចាំង​ឆ្នាំ ២០១៩

  • 2018-06-13 10:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​ម៉ោង​មុន​នេះ​បន្តិច​​ផលិតកម្ម​យក្ស​ Disney បាន​បញ្ចេញ​ Teaser Trailer សម្រាប់​ភាពយន្ត "Dumbo” គ្រោង​ដាក់​បញ្ចាំង​នៅ​ខែ​មិនា​ ឆ្នាំ ២០១៩។

ចំពោះ​រឿង​ "Dumbo” នេះ​គឺ​មាន​លក្ខណៈ​ជា Live Action ដែល​ចូលរួម​សម្ដែង​ដោយ​តួអង្គ​មនុស្ស ដក​ស្រង់​ពី​រឿង​គំនូរជីវចល​ បញ្ចេញ​តាំង​ពី​ឆ្នាំ ១៩៤១។ ភាពយន្ត​នេះ​ដឹក​នាំ​សម្ដែង​ដោយ​លោក Tim Burton ដែល​ជា​សមិទ្ធផល​របស់​ Walt Disney Pictures សហការ​ជាមួយ Tim Burton Productions។

តារា​ល្បីៗ​ ចូលរួម​សម្ដែង​ក្នុង​រឿង​នេះ​មាន​ដូច​ជា Eva Green សម្ដែង​ជា​តួ​ Colette លោក Michael Keaton សម្ដែង​ជា​តួ​អង្គ Vandemere លោក Colin Farrell សម្ដែង​តួ Holt ជា​ដើម។

“Dumbo” គឺ​ជា​រឿង​និយាយ​អំពី​កូន​ដំរី​មួយ​ក្បាល ដែល​មាន​ត្រចៀក​ធំ​ខុស​ពី​ធម្មតា​ និង​ធ្វើ​ឲ្យ​មនុស្ស​គ្រប់​គ្នា​ភ្ញាក់​ផ្អើល​ពេល​សម្ដែង​នៅ​ក្នុង​វង់​សៀក​រហ័ស​កម្ម។

Poster រឿង "Dumbo"

ទស្សនា​វីដេអូ​ Teaser Trailer ខាង​ក្រោម៖

អត្ថបទ៖ ធារ៉ូ