Hauwei ចេញ​ផែនការណ៍​ត្រៀម​ធ្វើ​ស៊ី Apple ត្រឹម​ចុង​ឆ្នាំ ២០១៨

  • 2018-06-13 12:09:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ឆ្នាំ​ទៅ Huawei ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ ៣ ជា​ក្រុមហ៊ុន​ចេញ​លក់​ស្មាតហ្វូន​បាន​ច្រើន​បំផុត​ក្នុង​ពិភពលោក រហូត​ដល់ ១៥៣ លាន​គ្រឿង នៅ​ក្រោម Apple និង SAMSUNG ប៉ុន្តែ​ផែនការណ៍​ថ្មី​ក្នុង​ឆ្នាំ ២០១៨ ក្រុមហ៊ុន​យក្ស​ប្រទេស​ចិន បាន​ប្រកាស​ពី​មហិច្ឆតា​គ្រោង​ចេញ​លក់​ឲ្យ​បាន​ ២០០ លាន​គ្រឿង។

កំណើន​ជោគជ័យ​លើ​ឧស្សាហកម្ម​ស្មាតហ្វូន​នៃ​ក្រុមហ៊ុន​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង Shenzhen បាន​កើន​ឡើង ៥១ ដង ក្នុង​ចន្លោះ​ឆ្នាំ ២០១០ និង ២០១៧ ខណៈ​នាយក​ប្រតិបត្តិ​លោក Yu Chengdong ក៏​ធ្លាប់​បញ្ជាក់​កាល​ពី​សព្វ​ដង​ថា​កំណើន​នេះ​សោត ឡើង​ខ្ពស់​ក្នុង​ត្រីមាស​ទី ២ ជាមួយ​កំពូល​ស្មាតហ្វូន​ត្រកូល P។

យ៉ាងណាមិញ​បើ​ឆ្នាំ​នេះ Huawei អាច​ឆ្លង​ផុត ២០០ លាន​គ្រឿង នោះ​អាច​នឹង​ទាញ​ទម្លាក់ Apple ដើម្បី​ឈរ​នៅ​តំណែង​លេខ ២ ស្រប​ពេល​តួ​លេខ​ស្មាតហ្វូន​តម្លៃ​ថ្លៃ​របស់​ក្រុមហ៊ុន​អាមេរិក ផ្តើម​មាន​ការ​ធ្លាក់​ចុះ​ក្នុង​ឆ្នាំ ២០១៨ ថ្វី​បើ​ឆ្នាំ​ទៅ​លក់​ចេញ​បាន ២១៥ លាន​គ្រឿង។

មហិច្ឆតា​ចុង​ក្រោយ​គឺ​ការ​ផ្តួល​ក្រុមហ៊ុន SAMSUNG ប៉ុន្តែ​អាច​នឹង​ពិបាក​ក្នុង​ការ​ប្រលូក​ចូល​ទីផ្សារ​សហរដ្ឋអាមេរិក ជា​កត្តា​ធ្វើ​ឲ្យ​មាន​ការ​បង្វែរ​គោលដៅ​ចូល​រំអុក​ទីផ្សារ​អឺរ៉ុប​និង​អាស៊ី​ជំនួស។ សង្កេត​ឃើញ​ជោគជ័យ​នៅ​ទីផ្សារ​ឥណ្ឌា​ក៏​កំពុង​ឆ្ពោះ​ទៅ​មុខ​ជា​បណ្តើរៗ ផ្អែក​តាម​តួ​លេខ​កើន​ឡើង​នៃ​ការ​លក់​ស្មាតហ្វូន​ធុន​មធ្យម​ក្រោម​ស្លាកយីហោ Honor។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ កៅ រក្សា