ក្ដៅៗ​!​ អេស្ប៉ាញ​​បណ្ដេញ​គ្រូ​ចេញ​មុន WC ១​ថ្ងៃ​ ក្រោម​មូលហេតុ​​ធំ​មួយ

  • 2018-06-13 10:42:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជម្រើស​ជាតិ​អេស្ប៉ាញ​បាន​បណ្ដេញ​លោក Julen Lopetegui ចេញ​ពី​តំណែង​មុន​១​ថ្ងៃ​នៃ​ព្រឹត្តិការណ៍​ World Cup មក​ដល់​ បន្ទាប់​ពី​លោក​ត្រូវ​បាន​បាន​តែងតាំង​ជា​​អ្នក​ចាត់​ការ​ថ្មី​របស់ Real Madrid។

Real Madrid បាន​ប្រកាស​​កាល​ពី​យប់​មិញ​ថា Julen Lopetegui នឹង​មក​ជំនួស​តំណែង Zinedine Zidane ដែល​ចាកចេញ ដោយ​ផ្ដល់​កុងត្រា​៣​ឆ្នាំ។ សហព័ន្ធ​បាល់ទាត់​អេស្ប៉ាញ​​ហៅ​កាត់​ថា RFEF បាន​បញ្ជាក់​ពី​ការ​បណ្ដេញ​លោក Lopetegui ថា ដោយ​សារ​លោក​បាន​ព្រមព្រៀងស្ងាត់​ៗ​ជាមួយ​ Real មិន​បាន​ផ្ដល់​ដំណឹង​ដល់​សហព័ន្ធ។ ថ្ងៃ​ប់ើកឆាក World Cup ដំបូង​អេស្ប៉ាញ​ ត្រូវ​ជួប​ព័រទុយហ្គាល់៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ