កាន់​តែ​ជិត​ដល់​សម្រាល គង់ ចាន់ស្រីមុំ ព្រលះ​មួយ​ស៊េរី​ទៀតជាមួយ​ស្វាមី មើល​ទៅ​ត្រជាក់​ភ្នែក

  • 2018-06-13 12:19:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 9

ចន្លោះមិនឃើញ

បន្ទាប់​ពិធីការិនី ដួង ម៉ាណា ទើប​សម្រាល​បុត្រ​ទី​១​កាល​ពី​ដើម​ខែ ងាក​មក គង់ ចាន់ស្រីមុំ ឯណេះ ក៏​កៀក​នឹង​ថ្ងៃ​ឃើញ​មុខ​មាត់​កូន​ដំបូង​របស់​ខ្លួន​ដែរ។ ប៉ុន្តែ​មុន​ដល់​ពេល​នោះ ស្រីមុំ និង​ស្វាមី បាន​បញ្ចេញ​រូបភាព​ផ្អែម​ល្ហែម​ជាមួយ​គ្នា មួយ​ស៊េរី​ទៀត កំដរ​ភ្នែក​អ្នក​គាំទ្រ​សិន។ តាម​រយៈ​ភាព​ប៉ុន្មាន​សន្លឹក​នោះ ត្បិត​ថា មើល​ពោះ​ធំ ប៉ុន្តែ​ស្រីមុំ នៅ​តែ​ស្រស់​ស្អាត​មិន​ធម្មតា។

ជាមួយ​គ្នា អ្នក​គាំទ្រ​នាង​ជា​ច្រើន​បាន​ពោល​សរសើរ​ថា ពួក​គេ​ពិត​ជា​នៅ​តែ​ស្រស់​ស្អាត និង​សាក​សម​គ្នា​ណាស់។ តាម​វដ្ដ​របស់​ទារក​ក្នុង​ផ្ទៃ ស្រីមុំ គ្រោង​ធ្វើ​ជា​ម្ដាយ​គេ​ជា​ផ្លូវ​ការ​នៅ​អំឡុង​ខែ​ក្រោយ​នេះ។ តែ​ឥឡូវ​មក​ទស្សនា​រូបភាព ផ្អែមល្ហែម​របស់​តារា​ប្រុស​ស្រី ដែល​ត្រៀម​ធ្វើ​ជា​ឪពុក​ម្ដាយ​ឆាប់​ៗ​នេះ​សិន។

រូបភាព៖ ទំព័រ​ហ្វេសប៊ុក ស្រីមុំ

អត្ថបទ៖ ទារិកា