សម្ដេច ស ខេង នឹងកម្ទេចស្រោមសាច់ក្រកជាង ១០០តោននាព្រឹកនេះ

  • 2018-06-14 01:43:59
  • ចំនួនមតិ

ចន្លោះមិនឃើញ

សម្ដេច​ក្រឡាហោម ស ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីនៃក្រសួង​មហា​ផ្ទៃ នាព្រឹក​នេះ នឹងដុត​កម្ទេចស្រោម​សាច់​ក្រក​ចំនួន​ជាង ១០០តោន នៅខេត្តកំពង់​ស្ពឺ ក្រោយ​ត្រួត​ពិនិត្យ​រកឃើញ​គ្មាន​​​គុណភាព​-ខុស​ច្បាប់​ និងមាន​សារធាតុ​គីមី​ប៉ះពាល់​ដល់​សុខភាព​​។​​​​

ស្រោម​សាច់​ក្រក​គ្មាន​គុណភាព​ដ៏​ច្រើន​នេះ ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ដឹក​នាំ​ដោយ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែង​ក្លាយ​បាន​ចុះ​បង្រ្កាប​សិប្បកម្ម​កែច្នៃ​ស្រោម​សាច់​ក្រក​ខុស​ច្បាប់​០១ កន្លែង​ មាន​ទីតាំង​នៅ​ភូមិ​ថ្មី​ពីង​ពុង​ ឃុំ​ដំណាក់​រាំង ស្រុង​ឧត្តុង្គ​ ខេត្ត​កំពង់​ស្ពឺ ដែលមាន​ម្ចាស់​ឈ្មោះ វីង​ ហ៊ុយ ភេទ​ប្រុស​អាយុ​ ៣៨ ឆ្នាំ បានគេចខ្លួនបាត់។​


អត្ថបទ៖ ស៊ិន សាវ៉េត