គ្រូ​បឹង​កេត​​ ប្រាប់​ចំណុច​គ្រោះ​ថ្នាក់​របស់​វិសាខា​មុន​ប៉ះ​គ្នា​ចុង​សប្ដាហ៍​នេះ

  • 2018-06-15 01:56:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក ហៅ សុជាតិ គ្រូ​បង្វឹក​បឹង​កេត​មើល​ឃើញ​ថា កីឡាករ​កូរ៉េខាងជើង​ទាំង​ ៤ របស់​វិសាខា​ជា​កូនសោ​គ្រោះ​ថ្នាក់​មួយ​សម្រាប់​បឹង​កេត ក្នុង​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​សប្ដាហ៍​ទី​១០ ​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០១៨ នៅ​​កីឡដ្ឋាន​វេស្ទើន។

លោក ហៅ សុជាតិ

គ្រូ​បង្វឹក​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ​លោក​មិន​គិត​អ្វី​ច្រើន​ឡើយ ​​​ត្រឹម​តែ​ដឹង​ថា ត្រូវ​តែ​រៀប​ចំ​ក្រុម​ឲ្យ​បាន​ល្អ​ ដើម្បី​​ត្រៀម​លេង​ជា​មួយ​វិសាខា។ ​ចំណុច​គ្រោះ​ថ្នាក់​របស់​ដៃ​គូ​មួយ​នេះ​​ ក្រុម​របស់​ខ្លួន​ក៏​មិន​ហ៊ាន​សន្និដ្ឋាន​​អាច​ទប់​ស្កាត់​បាន​ឬ​យ៉ាង​ណា​ដែរ។

​លោក​អះអាង​ថា នឹង​ប្រឹងប្រែង​រៀប​ចំ​​​របៀប​​លេង​ ឬ​ការពារ​ឲ្យ​បាន​ល្អ តាម​ដែល​អាច​ធ្វើ​ទៅ​​បាន។ យ៉ាង​ណា​ការ​ប្រកួត​នេះ​គឺ​ពិត​ជា​សំខាន់​សម្រាប់​ក្រុម​ទាំង​ពីរ ដូច្នេះ​​​លោក​មិន​អាច​ធ្វេសប្រហែស​បាន​ឡើយ។

​បឹង​កេត​មិន​ទាន់​ចាញ់ទេ​ ក្នុង​ចំណោម ៩ ប្រកួត​កន្លង​មក​ពោល​គឺ​ឈ្នះ​៧ និង​ស្មើ​២​ បច្ចុប្បន្ន​ពួក​គេ​កំពុង​ស្ថិត​នៅ​កំពូល​តារាង​លីគ​កំពូល​កម្ពុជា​​ ដោយ​មាន​២៣ ពិន្ទុ ស្រប​ពេល​វិសាខា​មាន ១៩ ពិន្ទុ​ស្ថិត​នៅ​លេខ ៣ ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​