វីដេអូសៀកប្ដូរខោអាវ​លឿន​ដូចព្យុះដូចចេះវេទមន្តរបស់គូស្នេហ៍នេះ មានអ្នក​ចូលមើលច្រើនសាហាវ

  • 2018-06-14 02:50:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

ឆាក​ America's Got Talent ក្នុង​សប្ដាហ៍​ទី​ ៣​ នៃ​វគ្គ​ Audition ពិត​ជា​ពោរពេញ​ទៅ​ដោយ​ការ​សម្ដែង​ប្លែកៗ​អស្ចារ្យ​ ហើយ​ជាឧទាហរណ៍​ដូច​គូស្នេហ៍​១គូ​ដែល​ឡើង​មក​បញ្ចេញ​សមត្ថភាព​នា​ពេល​នេះ​ជាដើម។

គូស្នេហ៍​១គូដែល​មាន​ឈ្មោះ​ Sixto និង Lucia បាន​ដាក់​ពាក្យ​ឡើង​មក​ប្រកួត​ក្នុង​កម្ម​វិធី​ America' Got Talent រដូវកាល​ទី​ ១៣ ដោយ​នាំមក​នូវ​ការ​សម្ដែង​ក្បាច់​សៀក​ដ៏​រស់​រវើក​គួរ​ឲ្យ​ចង់​ទស្សនា។

ទេពកោសល្យ​បង្ហាញ​ពី​ភាព​លឿន​រហ័ស​ក្នុង​ការ​ប្ដូរ​សម្លៀកបំពាក់​ពី​មួយ​ឈុត​ ទៅ​មួយ​ឈុត​ ពិត​ជា​បាន​បង្កើត​នូវ​ទស្សនីយភាព​ប្លែក​ភ្នែក​ ប្រៀប​ដូច​អ្នក​ដែល​ចេះ​វេទមន្ត​ពិតៗ។ មិនអស់​ចិត្តពួកគេ ក៏បាន​អញ្ជើញពិធីការិនី Tyra Bank មក​ប្ដូរ​ខោអាវ​ឲ្យ​ទៀត។

យ៉ាងណា​​​ក្ដីក្រោយ​បង្ហាញ​​វីដេអូ​នៃ​ការ​សម្ដែង​នេះ​ លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​រប​ស់​ America's Got Talent ត្រឹម​រយៈ​ពេល​ជាង​ ៦ ម៉ោង​សោះ មានអ្នក​ចូល​មើល​រហូត​ទៅជាង​កន្លះលាន​ដង​ទៅ​ហើយ៕

ប្រិយមិត្ត​ច្បាស់​ជា​ចង់​ជ្រាប​ច្បាស់​ ដូចនេះ​ទស្សនា​ដូច​ខាងក្រោម៖​ ​


អត្ថបទ៖ យី សុធារី