Steve Trevor នឹង​ត្រលប់​មក​វិញ​ក្នុង​រឿង "Wonder Woman” វគ្គ​ថ្មី?

  • 2018-06-14 03:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ដឹង​ជា​មូលហេតុ​អ្វី​ ឬ​ក៏​អ្វី​បាន​កើត​ឡើង​នៅ​ក្នុង​សាច់​រឿង "Wonder Woman” វគ្គ​ថ្មី​ដែល​យើង​មិន​ទាន់​ដឹង ប៉ុន្តែ​ពេល​នេះ​យើង​ដឹង​ច្បាស់​ហើយ​ថា​ តួអង្គ Steve Trevor ដែល​ជា​គូ​ស្នេហ៍​របស់​ម្ចាស់​ក្សត្រី​អាម៉ាហ្សូន Diana នឹង​ត្រលប់​មក​វិញ​ហើយ។

កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ​នេះ អ្នក​ស្រី​ Patty Jenkins ជា​អ្នក​ដឹក​នាំ​ភាពយន្ត​នេះ​ បាន​បង្ហោះ​រូប​ថត​របស់​ Steve សម្ដែង​ដោយ​លោក Chris Pine ដោយ​បាន​សរសេរ​ដូច្នេះ​ថា "ស្វាគមន៍​មក​កាន់​ WONDER WOMAN 1984 លោក​ Steve Trevor! #WW84”។

តារា​រូប​នេះ​បាន​បង្ហាញ​ខ្លួន​ជាមួយ រូប​រាង​វ័យ​ចំណាស់​​ ប៉ុន្តែ​ការ​បង្ហាញ​រូប​ថត​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​ងឿង​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​លោក​អាច​រស់​រាន​មាន​ជីវិត​បន្ទាប់​ពី​ ពលី​ជីវិត​ខ្លួន​កាល​ពី​វគ្គ​ដំបូង។

ចំពោះ​ពេល​នេះ​ អ្នក​ដឹក​នាំ​រឿង​ក៏​ដូច​ជា​តួអង្គ​ទាំង​អស់​មិន​បាន​បង្ហាញ​អ្វី​ទាំង​អស់​ ទាក់​ទង​នឹង​សាច់​រឿង​ ក៏​ដូច​ជា​មូលហេតុ​ដែល​អាច​ឲ្យ​ Steve ត្រលប់​មក​វិញ​ដូច្នេះ។ ភាពយន្ត​នេះ​នឹង​ចាប់​ដាក់​បញ្ចាំង​នៅ​ខែ​វិច្ឆិកា​ឆ្នាំ ២០១៩៕

តារា​សម្ដែង Chris Pine និង​ Gal Gadot ត្រូវ​គេប្រម៉ាញ់​ថត​បាន​ពេល​ថត​ភាពយន្ត WW 1984

ប្រភព៖ popsugar   ប្រែ​សម្រួល៖ ធារ៉ូ