កូនខ្មែរមិនអន់ទេ! Maurice Chan ឡើងបង្ហាត់ក្បាច់ប្រយុទ្ធដល់តួសម្តែងរបស់ Avengers Show

  • 2018-06-14 04:06:19
  • ចំនួនមតិ

ចន្លោះមិនឃើញ

លោក Maurice Chan ​ជា​តារា​សម្ដែង​ Stunt (តួជំនួស)​ សញ្ជាតិ​ខ្មែរ​ មួយ​រូប​នៅ Hollywood ដែល​ធ្លាប់​សម្ដែង​ជាមួយ​តារា​ល្បីៗ​ជា​ច្រើន​ដូច​ជា Jet Li លោក Morgan Freeman និង Scarlett Johansson ក្នុងរឿង Lucy និងរឿងល្បីជាច្រើនទៀត។

លោក Maurice Chan ជាមួយតារាសម្តែង Scarlett Johansson ក្នុងរឿង Lucy

លោក Maurice Chan ​ត្រូវ​បាន​ក្រុមហ៊ុន​យក្ស​ Marvel Studio ជួល​ឲ្យ​ធ្វើ​ការងារ​មួយ​សម្រាប់​ការ​សម្ដែង​ល្ខោន​មួយ​នៅ​សួន​កម្សាន្ត Disneyland ប្រចាំ​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង។ គម្រោង​នោះ​តម្រូវ​ឲ្យ​លោក​ធ្វើ​ជា​អ្នក​បង្ហាត់​គុន និង​រៀប​ចំ​ឈុត​ឆាក​វាយ​ប្រហារ​ទាំង​អស់​ ក្នុង​ល្ខោន​មួយ​មាន​ចំណង​ជើង​ថា "Avengers Show”។

លោក Maurice Chan និងតួ Thor ក្នុង Avengers Show

ការ​សម្ដែង​នេះ​នឹង​មានការចូល​រួមដោយ​តារា​សម្ដែង​ដល់​ទៅ ៣០​រូប ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ វា​គឺ​ជា​ការ​សម្ដែង​លើក​ដំបូង​របស់​ "Avengers Show” នៅ​កន្លែង​កម្សាន្ត​ Disneyland ទូទាំង​ពិភពលោក ចាប់ពីថ្ងៃទី ១០ ខែមិថុនា នេះតទៅ។

លោក​ Maurice លើកឡើងថា នេះ​ជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​លោក​ និង​ប្រទេស​កម្ពុជា​ ហើយនេះ​ជា​ការ​សម្ដែង​លើក​ទី​១​ សម្រាប់ 'Avenger Show' នៅ​កន្លែង​កម្សាន្ត Disneyland ទូទាំង​ពិភពលោក ហើយ​វា​ជា​​កិត្តិយស​ដែលបានចូលរួមចំណែកចំពោះ​ការ​សម្ដែង​លើក​ដំបូង​នេះ​នៅ​ទីក្រុង​ប៉ារីស៕


អត្ថបទ៖ Sunny

រូបភាពផ្តល់ដោយ លោក Maurice Chan