Sound Initiative ធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​ថ្នាក់​បង្ហាញ​ពី​តន្ត្រី ដល់ពន្លកថ្មីក្នុងវិស័យចម្រៀង

  • 2018-06-14 04:24:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

ការធ្វើ​បទ​បង្ហាញ​អំពី​តន្ត្រី​ដំ​បូ​ង​គេ​របស់ The Sound Initiative បាន​រៀបចំឡើង​ដើម្បី​បណ្តុះបណ្តាលដល់ពន្លកថ្មី​ដែល​ចង់ចេះចង់ដឹង​ផ្នែក​តន្រ្តី។ កម្មវិធី​នេះ​មាន​ការចូលរួមពី​លោក Matthew Hines ដែល​ជា​វាគ្មិន​មកពី​ក្រុមហ៊ុន iZotopeដែល​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​ខាង​បច្ចេកវិទ្យា អូ​ឌី​យ៉ូ ហើយ​ក៏​បាន​ឈ្នះ​នូ​វ​ពាន​រ​ង្វាន់​ផ្នែក​កម្មវិធី​សំឡេង និង plug-ins សម្រាប់ mixing, mastering, ផលិតកម្ម​ត​ន្ត្រី និង​ការ​សម្តែង​ផ្ទាល់​។​

ពេញ​មួយថ្ងៃ​នៃ​ការធ្វើ​បទ​បង្ហាញ​ពីរបៀប​បង្កើត​បទ​ច​ម្រៀ​ង​នៅក្នុង​Software ដែល​មាន​ទីតាំងនៅ The Factory Phnom Penh ដោយ​មាន​ការចូលរួម​ដោយ​ដោយ តន្ត្រីករ វ័យក្មេ​ងជាង​ ៥០​រូប ដើម្បី​ទទួលបាន​ព័ត៌មាន និង​តិច​និក​ក្នុង​ការបង្កើត និង​ស្វែង​យល់​ពី​ដំណើរការ​ផលិត​បទ ចម្រៀងរបស់​ត​ន្រី្ត​ករ​អន្តរជាតិ ដែល​ថា​តើ​ត​ន្រី្ត​ករទាំង​នោះគេ​ធ្វើ​ដោយ​របៀប​ណា​។​

លោក Matthew ដែល​មកពី​សហរដ្ឋ​អា​មេ​រិក និងជា​វាគ្មិន​សម្រាប់​ការ​ធ្វើ​បទ​បង្ហាញ​នេះ​បាន​បង្ហាញ​អារម្មណ៍រំភើប ដែលឃើញវត្តមានអ្នកចូលរួមច្រើនកុះករបែបនេះ។

កញ្ញា Laura Baker ដែលជា អគ្គ​នាយិកា​នៃ​The Sound Initiative បាន​ឲ្យដឹងថា ឱកាស​ដើម្បី​ក្រេប​ជ​ញ្ជក់​ចំណេះ​ដឹង​ពី​សិល្បករ​ទាំង​នោះ​អំ​ពី​វិ​ស័​យ​តន្ត្រី​ គឺ​បាន​បើក​ឲ្យ​មាន​ការចូលរួម​យ៉ាងទូ​លំ​ទូលាយ​ទៅកាន់​សាធារណៈ​ជន​។​

ការ​សម្ពោធ​តន្ត្រី​ដំ​បូ​ង​គេ​របស់ The Sound Initiative នឹង​ធ្វើឡើងនៅ Hard Rock Cafe ភ្នំពេញ ថ្ងៃ សៅរ៍ ចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង១១យប់ ដោយមានការចូលរួមពីតារាជា​ច្រើនដូចជា៖

Laura Mam,Kmeng Khmer, Mr, Oun, P-Sand, RXTHY, Kanhchna Chet, Vartey Ganiva, Sam-Rocker, Vuthea, VI70, Polarix Crew, D-Man Crew, Sophea Chamreoun, Nal, Mahouri, Soria Oung​, Sievphin Chong, A-Game” & Ben Lee aka “Smoke ( ANDREW ), Sai, Sopheak Kosoma ( MC )។

ចំពោះ​ការចូលរួម​ទស្ស​នា គឺ​ឥតគិតថ្លៃ ប៉ុន្តែ​អ្នកអាចចូលរួម​បរិច្ចាគ​នៅនឹងកន្លែង មិន​ថា​តិចឬ​ច្រើន ថវិកា​ដែល​បាន​គឺ​សម្រាប់​ជួយ​ផ្គត់​ផ្គង់​ដល់​តន្ត្រីករ​ដែល​បាន​ចូលក្នុងកម្មវិធី​របស់ The Sound Initiative ផ្ទាល់​។​

សម្រាប់ព័ត៌មានបន្ថែមពី The Sound Initiative៖


អត្ថបទ៖ ថា ម៉ាលីដា