ខាត​មិន​ស្ទើរ ពេលឃើញ​ពពុះ​សៗ​លើ​កាហ្វេ នាំ​គ្នា​កូរ​ខ្ទេច មុន​ផឹកនោះ

  • 2018-06-14 08:02:51
  • ចំនួនមតិ

ចន្លោះមិនឃើញ

ពេល​ទិញ​កាហ្វេ ឬ​ភេសជ្ជៈ​មួយ​ចំនួន​នៅ​តាម​ហាង​ធំៗ តែង​ឃើញ​មាន​ពពុះ​សៗ (ភាគ​ច្រើន​ធ្វើ​ពី​ទឹក​ដោះគោ) នៅ​ពី​លើ ហើយ​គេ​តែង​និយម​កូរ​វា​ឲ្យ​សព្វ​មុន​នឹង​ផឹក ដែល​នេះ​ហាក់​ធ្វើ​ឲ្យ​បាត់​បង់​រសជាតិ​មួយ​ចំណែក​ធំ។

ភេសជ្ជៈ​ដែល​ផលិត​ត្រឹម​ត្រូវ​តាម​ស្តង់ដារ តែង​មាន​រសជាតិ និង​ក្លិន​ទៅ​តាម​កម្រិត​នីមួយៗ ដែល​ជា​ហេតុ​អ្នក​ត្រូវ​ផឹក​ម្ដង​បន្តិចៗ ដើម្បី​ដឹង​ពី​រសជាតិ​ទាំង​អស់។

ក្រុម​ការងារ​ឆុង​កាហ្វេ​របស់ Starbucks កម្ពុជា បាន​ប្រាប់ Sabay ថា៖ "ធម្មតា តាម​ហាង​ដែល​មាន​ស្តង់ដារ​ត្រឹម​ត្រូវ កាហ្វេ ឬ​ភេសជ្ជៈ​គេ​នីមួយៗ គេ​មាន​រសជាតិ​មួយ​កម្រិតៗ​របស់​គេ អ៊ីចឹង បើ​យើង​ចាប់​ភ្លាម កូរ​សព្វ​អស់​នោះ នឹង​បាត់បង់​រសជាតិ​អស់​មួយ​ផ្នែក។ ឧទាហរណ៍ កាហ្វេ Nitro Cold Brew របស់​យើង​អ៊ីចឹង បើ​ចង់​ញ៉ាំ​ឆ្ងាញ់ និង​ដឹង​ពី​រសជាតិ​ទាំង​អស់​ម៉ង មិន​គួរ​កូរ ឬ​ប្រើ​ទុយយោ​បឺត​នោះ​ទេ គួរ​តែ​ប្រើ​មាត់​ផឹក​ផ្ទាល់​តែ​ម្ដង"។

ជាទូទៅ កាហ្វេ​ត្រូវ​ប្រើ​ទឹក​ក្ដៅ​មក​ឆុង តែ Nitro Cold Brew មិន​ត្រឹម​តែ​ឆុង​ពី​ទឹក​ត្រជាក់ ដោយ​ប្រើ​ពេល​រហូត​ដល់​ជាង ១០ ម៉ោង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ប្រើ​បច្ចេកវិទ្យា Nitro កាច់​ពី​ម៉ាស៊ីន ធ្វើ​ឲ្យ​នៅ​លើ​កាហ្វេ​មាន​ពពុះ​តិចៗ ហើយ​ពេល​ញ៉ាំ នឹង​មាន​ជាតិ​ផ្អែម​តិចៗ​នៅ​ជាប់​មាត់ ដែល​នេះ​ហាក់​ត្រូវ​ចិត្ត​សម្រាប់​អ្នក​ចូលចិត្ត​កាហ្វេ​ក្រាស់ និង​ជា​មូលហេតុ​អ្នក​មិន​គួរ​កូរ​ពពុះ​ទាំង​នោះ។

Starbucks ក៏​ទើប​នឹង​ចេញ​រសជាតិ​ថ្មី គឺ Dark Caramel Cold Foam Nitro សម្រាប់​អ្នក​មិន​សូវ​ចូល​ចិត្ត​ញ៉ាំ​កាហ្វេ​ខ្លាំង ដូច Nitro Cold Brew និង Nitro Cold Brew with Vanilla Sweet Cream ដោយ​វា​មាន​រសជាតិ​ផ្អែម Caramel នៅ​កាហ្វេ​តិចៗ​ផង និង​នៅ​ពពុះ​ដូច​គ្នា ដែល​ជា​ហេតុ ពេល​អ្នក​ហៅ​ភេសជ្ជៈ​ប្រភេទ​នេះ​នៅ Starbucks អ្នក​ត្រូវ​ញ៉ាំ​វា​ដោយ​មាត់​ផ្ទាល់ ដើម្បី​ទទួល​បាន​រសជាតិ​ទាំងមូល។

បន្ថែម​ពី​នេះ ហាង​កាហ្វេ​ល្បី​ឈ្មោះ​ទូទាំង​ពិភព​លោក​ខាង​លើ ក៏​មាន​ប្រូម៉ូសិន​ពិសេស​សម្រាប់​កាហ្វេ​ទាំង ៣ ប្រភេទ ដែល​មាន​តែ​នៅ​សាខា​បឹង​កេង​កង តែ​ប៉ុណ្ណោះ (Nitro Cold Brew, Nitro Cold Brew with Vanilla Sweet Cream, Dark Caramel Cold Foam Nitro) ចាប់​ពី​ថ្ងៃ​ទី ១៥-២៤ មិថុនា ដោយ​ហៅ​កែវ​តូច (Tall) នឹង​បាន​កែវ​កណ្ដាល (Grande) ។

សម្រាប់​ព័ត៌មាន​បន្ថែម ចូល​ទៅ​ផេក​ហ្វេសប៊ុក Starbucks Cambodia

កាហ្វេ Dark Caramel Cold Foam Nitro
Nitro Cold Brew with Vanilla Sweet Cream (ខាងស្ដាំ)
Nitro Cold Brew

អត្ថបទ៖ វិទូ