Rihanna ប៊ិះលេច​ដើម​ទ្រូង ពេល​ចូលរួម​កម្មវិធី​សម្ពោធ​រឿង "Ocean's 8”

  • 2018-06-14 07:12:07
  • ចំនួនមតិ

ចន្លោះមិនឃើញ

កាល​ពី​ល្ងាច​ថ្ងៃ​ទី ១៣ ខែ​មិថុនា ឆ្នាំ​២០១៨នេះ ខ្សែ​ភាពយន្ត​រឿង "Ocean's 8” ត្រូវ​បាន​សម្ពោធ​ការ​ចាក់​បញ្ចាំង​ជា​ផ្លូវការ​ក្នុង​ទីក្រុង​ឡុង។ ក្នុង​ពិធី​នោះ​ដែរ សង្កេត​ឃើញ​ថា​មាន​តារា​ល្បី​ៗ​ជា​ច្រើន​បាន​អញ្ជើញ​ចូលរួម ក្នុង​នោះ​ក៏​មាន​វត្តមាន​តារា​ចម្រៀង Rihanna ផង​ដែរ។

នៅ​លើ​កម្រាល​ព្រំ​ក្រហម តារា​ចម្រៀង​ស្រី​រូប​នេះ បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​គ្រប់​គ្នា​ជា​ខ្លាំង​ជាមួយ​នឹង​រ៉ូប​ដ៏​សិច​ស៊ី​របស់​នាង។ តារា​ចម្រៀង Rihanna បាន​ស្លៀក​រ៉ូប​ខ្លី​ពណ៌​លឿង ដែល​មាន​ភាព​សិច​ស៊ី​ស្ទើរ​តែ​លេច​ចេញ​ដើម​ទ្រូង​ទាំង​មូល​របស់​នាង​ទៅ​ហើយ។

រ៉ូប​ម៉ូដ​នេះ​ទៀត​សោត បាន​ធ្វើ​ឲ្យ​តារា​ចម្រៀង​ស្រី​រូប​នេះ មាន​ការ​លំបាក​បន្តិច​ដែរ ដោយ​នាង​ត្រូវ​ដើរ​លើក​ដៃ​អាវ​រ៉ូប​គ្រប់​ពេល​ដែល​នាង​ដើរ ឬ​ឈរ​ថត​រូប​នោះ៕


ប្រភព៖ Kenh14   ប្រែ​សម្រួល៖ អន សុភក្ត្រា